ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហ៊ីយ៉ាន់ដាយបើកបុកគូទរថយន្តហ៊ីណូបណ្តាលឲ្យគាបតៃកុងជាប់ក្នុងកាប៊ិន

ចែករំលែក៖

ភ្នំពេញ៖​ រថយន្តម៉ាកហ៊ីយ៉ាន់ដាយមួយគ្រឿង ប្រភេទរថយន្តកុងតឺន័រ បានបើកលឿនព្យាយាមជែង រថយន្តម៉ាកហ៊ីណូមួយគ្រឿងទៀត តែមិនទាន់ផុតផង ស្រាប់តែមានរថយន្តមួយគ្រឿងទៀត ដែលបើកបញ្ច្រាសទិស ក៏គេចមកបុកគូទរថយន្តហ៊ីណូបណ្តាលឲ្យគាបជាប់តៃកុងក្នុងកាប៊ិនរងរបួសបាក់ជើង ។

ហេតុការណ៍​នេះ បានកើតឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី៤​ ខែតុលា​ ឆ្នាំ២០១៨​ នៅចំណុចមុខក្រុមហ៊ុមលក់អេស្កាវទ័រ​ តាមបណ្តោយផ្លូវទំនប់កប់ស្រូវ​ សង្កាត់ត្រពាំងក្រសាំង​ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​ ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុ គេបានឃើញរថយន្តចំនួន២គ្រឿង បើកបរស្របទិសគ្នាដោយមួយគ្រឿងម៉ាក ហ៊ីណូ​ ពណ៌ខៀវ​ ពាក់ស្លាកលេខ ភ្នំពេញ 3A 3954 បើមកខាងមុខក្នុងទិសដៅពីជើងទៅត្បូង ចំណែករថយន្តមួយគ្រឿងទៀត ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ទឹកប្រាក់​ គ្មានស្លាកលេខ​ បើកបរក្នុងល្បឿនលឿន មកពីក្រោយហើយព្យាយាមជែងរថយន្តខាងមុខ តែមិនទាន់ផុតផង ស្រាប់តែរថយន្តមួយគ្រឿងទៀត ដែលបើកបញ្ច្រាសទិស ក៏គេចមកបុកគូទរថយន្តហ៊ីណូបណ្តាលឲ្យគាបជាប់តៃកុងរថយន្តហ៊ីយ៉ាន់ដាយ ក្នុងកាប៊ិនរងរបួសបាក់ជើង ។

ភ្លាមនោះត្រូវបានប្រជាពលរដ្ឋ ដែលនៅក្បែរ រួមទាំងអ្នកដំណើរជួយគាស់យកចេញមកក្រៅបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកើតហេតុ និងវាស់វែងយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរង់ចាំដោះស្រាយតាមច្បាប់ ៕ សុខាសែនជ័យ


ចែករំលែក៖