ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដបើកបុកអ្នកជិះកង់ឆ្លងថ្នល់ស្លាប់នៅកន្លែងកើតហេតុ

ចែករំលែក៖

ខេត្តកំពងធំ៖ គ្រោះថ្នាក់ចរាចរ រថយន្ត បុកអ្នកជិះកង់ឆ្លងកាត់ផ្លូវ បណ្តាលឲ្យស្លាប់បុរសម្នាក់នៅនឹងកន្លែងកើតហេតុ កាលពីវេលាម៉ោង១០និង៥០នាទីព្រឹក ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ៦ ភូមិសំណង់ ឃំុប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តcamry ពណ៌ស ស្លាកលេខភ្នំពេញ 2AT 6021 បើកបរផ្លូវត្រង់ទិសដៅពីត្បូងទៅជើង ដោយឈ្មោះ សាន សុជាតិ ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិទឹកឃ្លាំង ឃុំទឹកឃ្លាំង ស្រុកល្វាឯម ខេត្តកណ្តាល នាំខ្លួនមកកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាខេត្តកំពង់ធំ ។

អ្នកជិះកង់ឆ្លងកាត់ផ្លូវ ទឹសដៅពីកើតទៅលិច ឈ្មោះ ភាង លីង ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិសីុវត្ថា ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ ស្លាប់នៅកន្លែងកើតហេតុ ។

មូលហេតុជាបឋមបង្កឡើងដោយអ្នកជិះកង់ឆ្លងកាត់ផ្លូវខ្វះការប្រុងប្រយ័ត្ន រួមផ្សំនឹង អ្នកបើកបររថយន្តមានល្បឿនលឿន បណ្ដាលឲ្យបុកតែម្ដង។

ក្រោយកើតហេតុសមត្ថកិច្ចចុះវាស់វែងធ្វើកំណត់ហេតុ ប្រគល់សាកសពឲ្យក្រុមគ្រួសារចាត់ចែងធ្វើតាមប្រពៃណី និងនាំខ្លួនអ្នកបើកបរមកកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាខេត្តកំពង់ធំ ៕ ប៊ុនរិទ្ធី


ចែករំលែក៖