ខេត្តកំពង់ធំ៖ ស្ត្រីវ័យចំណាស់លង់ទឹកស្លាប់កាលពីវេលាម៉ោង១៣និង៣០នាទី ថ្ងៃសុក្រ ១១រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨ នៅភូមិច្រនាង ឃុំច្រនាង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ជនរងគ្រោះមានឈ្មោះ គូ ឃឿន ភេទស្រី អាយុ ៥៥ឆ្នាំ នៅភូមិច្រនាង ឃុំច្រនាង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
ទទួលបានព័ត៌មានភ្លាមសមត្ថកិច្ចជំនាញស្រុក កម្លាំងប៉ុស្ដិ៍ និងរដ្ឋអំណាចមូលដ្ឋាន ភូមិ ឃុំ បានចុះទៅពិនិត្យកន្លែងកើតហេតុ និងពិនិត្យសាកសព ហើយបានសន្និដ្ឋានថា សពជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ។ មូលហេតុ ស្រវឹងស្រាដើរធ្លាក់ទឹកស្រែបណ្ដាលឲ្យលង់ស្លាប់។
ក្រោយពីពិនិត្យចប់សព្វគ្រប់រួចសពជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារសាច់ញាតិសពចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី