ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីជំនាញព្រហ្មទណ្ឌឃាត់ខ្លួន​អ្នករត់ម៉ូតូឌុបម្នាក់​ ពី​បទ​ប្រ​ទូស្ត​កេ​រលើ​អ​នី​តិ​ជន​

ចែករំលែក៖

ខេត្តពោធិ៍សាត់​៖​ អ្ន​ករត់​ម៉ូតូឌុប​ម្នាក់​ត្រូវ​បានសមត្ថកិច្ច​នគរបាលស្រុកក្រគរឃាត់ខ្លួន ​ខណៈពាក់ព័ន្ធ​ក្នុងករណី​ប្រ​ទូស្ត​កេ​រខ្មាស់​លើ​អនីតិជន នៅគ្រាដែលជនសង្ស័យអ្នករត់ម៉ូតូ​ឌុបរូបនេះ ឌុបជនរងគ្រោះទៅកន្លែងដើមយកលុយចំនួន១០ម៉ឺននៅផ្ទះរបស់ខ្លួន ។

ហេតុការណ៍ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៩និង៤០នាទីព្រឹក ថ្ងៃសុក្រ ៣កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ នៅចំណុចក្នុងព្រៃក្បែរចំការឈ្មោះ ឃាង យូ ស្ថិត​ក្នុងភូមិ​ឃ្លាំងមឿង​ ឃុំ​អន្លង់​ត្នោត​ ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់​ ។

លោកវរសេនីយ៍ឯក អធិការនៃអធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងថា ​ជន​រង​គ្រោះ​ឈ្មោះ ន​.​ស​.​ន​ អាយុ ១៦​ឆ្នាំ​ ជនជាតិខ្មែរ​ ហើយត្រូវជនសង្ស័យឌុបចេញពីមាត់ទឹក ស្ថិតក្នុងភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ ក្នុងគោលបំណងទៅយកលុយចំនួន ១០ម៉ឺនរៀល ដែលឪពុក​របស់​នាង​បាន​ខ្ចីពីថៅកែគាត់ (នេសាទ) ដើម្បីឲ្យប្រពន្ធ (ម្ដាយជនរងគ្រោះ) ក៏បានប្រើកូនស្រី(រងគ្រោះ)ជិះម៉ូតូឌុបទៅយក ផ្ទុយទៅវិញ ត្រូវបានជនសង្ស័យជាអ្នករត់ម៉ូតូកំហូចរូបនេះ ឌុបយកទៅចូលព្រៃដើម្បីធ្វើសកម្មភាពចាប់ឱបថើបលូកស្ទាបអង្អែលលើរាងកាយរបស់នាងទៅវិញ រួចដឹកយកមកទម្លាក់កន្លែងដើមវិញ ធ្វើមិនដឹង មិនឮយ៉ាងព្រងើយ ។

លោក វរសេនីយ៍ឯកបន្តទៀតថា ជនសង្ស័យអ្នករត់​ម៉ូតូ​ឌុបត្រូវបានឃាត់ខ្លួនឈ្មោះ សូ​ សុខ​ហេង​ ភេទ​ប្រុស​ អាយុ៣៥​ឆ្នាំ​ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅ​ភូមិ​ក្រាំង​វែង​ ឃុំ​ស្នា​អ​ន្សា​ ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់​ ហើយការអនុវត្តខាងលើនេះធ្វើឡើងតាមបណ្ដឹងជនរងគ្រោះ និងមានការសម្របសម្រួលពីលោក ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តពោធិ៍សាត់ ក៏បាននាំខ្លួនយកមកអធិការដ្ឋាននគរបាលស្រុកដើម្បីបន្តនីតិវិធី និងបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់៕ ប៉ឹម ពិន


ចែករំលែក៖