ព័ត៌មានទាន់ហេតុការណ៍៖

លួចម៉ូតូបានសម្រេច ត្រូវម្ចាស់គេទាន់ចាប់ក្របួចជាប់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ធ្វើសកម្មភាពកាច់កម៉ូតូបានសម្រេចហើយ ប្រុងជិះរត់គេចខ្លួនស្រាប់តែម្ចាស់ឃើញទាន់ស្រែកចោរៗ ធ្វើឲ្យជនសង្ស័យភ័យផ្តួលម៉ូតូចោលរត់គេចខ្លួន តែត្រូវប្រជាពលរដ្ឋចាប់ជាប់រួចប្រគល់ឲ្យសមត្ថកិច្ចមូលដ្ឋានយកមកសួរ ។

ករណីនេះ បង្កភ្ញាក់ផ្អើលកាលពីម៉ោង១៣ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨ នៅកន្លែងបិតស្តុត ម៉ូតូផ្លូវ២០០២ ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ យ៉ាន់ សុខហេង អាយុ ២៤ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលក្រោយវត្តទឹកថ្លា ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានស្រុកកំណើត ភូមិចុងខ្ញូង ឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម ។

ដើមបណ្តឹងជាម្ចាស់ម៉ូតូឈ្មោះ សេង តុលា អាយុ១៩ឆ្នាំ មុខរបរ បិតតែមម៉ូតូ ស្នាក់នៅទីតាំងផ្លូវ២០០២ ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ប្រភពពីដើមបណ្តឹងបានប្រាប់ថា មុនកើតហេតុគាត់បានចងម៉ូតូរបស់គាត់ម៉ាក SUZUKI nex ពណ៌ត្រួយចេកបិតស្កុតពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 1BU-8652 ដោយវាយជន្ទល់ទុកក្បែរកន្លែបិតតែមម៉ូតូដោយគាតើជាប់រវល់បិតតែមម៉ូតូឲ្យភ្ញៀវស្រាប់តែជន សង្ស័យឃើញឱកាសល្អធ្វើ សកម្មភាពកាចសោយកម៉ូតូគាត់តែម្តងពេលធ្វើសកម្មភាពកាច់កម៉ូតូបានសម្រេចរៀបជិះចេញទៅហើយស្រាប់តែគាត់ក្រឡេកឃើញទាន់ស្រែកចោរ ៗ ធ្វើឲ្យជនសង្ស័យភ័យផ្តួលម៉ូតូចោល រត់គេចខ្លួនត្រូវប្រជាពលរដ្ឋចាប់ជាប់រួចប្រគល់ឲ្យសមត្ថកិច្ចមូលដ្ឋានយកមកសួរនាំតែម្តង ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ពិតជាបានធ្វើសកម្មភាពលួចម៉ូតូខាងលើពិតប្រាកដមែន ។

បច្ចុប្បន្នជនសង្ស័យបានបញ្ជូនខ្លួនយកទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរង់ចាំ កសាងសំណុំរឿងទៅកាន់សាលាដំបូងរាជធានីភ្នំពេញពេលក្រោយ ៕ តុង សីហា


ចែករំលែក៖