ខេត្តកណ្តាល៖ នគរបាលប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល និងកម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ចុះបង្រ្កាបករណីគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យ៤នាក់ និងដកហូតថ្នាំញៀនចំនួន១ខាំ នៅចំណុចផ្ទះសំណាក់យីហោសុខា ស្ថិតក្នុងភូមិព្រែកឬស្សី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨ ។
មន្រ្ដីការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាលបានឲ្យដឹងថា ក្រុមជនសង្ស័យចាប់ខ្លួនបានមានគ្នា៤នាក់ ដោយពុំទាន់ស្គាល់អត្ដសញ្ញាណនោះទេ ។ ចំណែកវត្ថុតាងដកហូតបានមានថ្នាំញៀនចំនួន១ខាំ ។
ប្រភពដដែលបានឲ្យដឹងថា មុនឈានដល់ចុះបង្ក្រាបកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ បានស្រាវជ្រាវ និងបានឃាត់ខ្លួនជនសង្សយ័ម្នាក់ជាមេខ្លោងក្នុងក្រុមជួញដូរគ្រឿងញៀននោះនៅរាជធានី រហូតឈានដល់ការបង្ក្រាបនេះ ។ បន្ទាប់ពីឆែកឆេររួចកម្លាំងបានបិទបន្ទប់ផ្ទះសំណាក់នោះបណ្តោះអាសន្ន។ ចំណែកជនសង្ស័យ រួមនឹងវត្ថុតាងកម្លាំងជំនាញបានយកទៅរក្សាទុកនៅមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ដើម្បីសាកសួរ និងចាត់ការបន្តរតាមនីវិធី ៕ ស្អាងជ័យ