ព័ត៌មានទាន់ហេតុការណ៍៖

បុរសវ័យចំណាស់ម្នាក់ផឹកស្រារាល់ថ្ងៃសង្ស័យខូចចិត្ត ធ្វើអត្តឃាតស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកំពង់ធំ៖ បុរសវ័យ៦៥ឆ្នាំម្នាក់ ត្រូវបានគេប្រទះឃើញចងកស្លាប់នៅក្នុងចម្ការ ហេតុការណ៍នេះបានកើតឡើងវេលាម៉ោង១៧:០០នាទី ថ្ងៃសៅរ៍ ៤កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨ នៅចំណុចចម្ការស្វាយចន្ទីរ ភូមិគគីរ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ នឹប វន ប្រុស អាយុ ៦៥ឆ្នាំ នៅភូមិគគីរ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ។

តាមការបំភ្លឺរបស់ឈ្មោះ អូន រ៉ា ភេទប្រុស អាយុ ៣២ឆ្នាំ(ជាប្រជាពលរដ្ឋ)បានបំភ្លឺប្រាប់ថា៖ ជនរងគ្រោះជាមនុស្សញៀនស្រា (តាំងពីប្រពន្ធស្លាប់ចោលគាត់តែងតែស្រវឹងស្រាជាប្រចាំ) នៅថ្ងៃកើតហេតុវេលាម៉ោងប្រហែល ៩ព្រឹក ជនរងគ្រោះដើរកាន់ស្រាសមួយដបទឹកបរិសុទ្ធ មកបបួលខ្លួនផឹក តែខ្លួនមិនផឹកជាមួយ ជនរងគ្រោះក៏ដើរចេញទៅបាត់មិនដឹងទៅណាទេ លុះដល់ម៉ោងប្រហែល១៤ ខ្ញុំ( នឹប វន) បានជិះម៉ូតូកាត់តាមខ្ទមចម្ការស្វាយចន្ទីរបស់ជនរងគ្រោះដើម្បីទៅស្រែ តែមិនបានឃើញជនរងគ្រោះទេ ដល់ម៉ោងប្រហែល ១៧.០០នាទី ខ្ញុំ ( នឹប វន ) បាទត្រឡប់មកវិញដល់ចម្ការជនរងគ្រោះ ស្រាប់តែឃើញជនរងគ្រោះធ្វើអត្តឃាត(ចងក)នឹងក្រមា ពណ៌ស លាយក្រហមទៅនឹងដើមស្វាយចន្ទី ស្លាប់បាត់ទៅហើយ ពេលនោះខ្ញុំ ( នឹប វន ) បាទបានតេទូរស័ព្ទហៅប្រជាការពារភូមិ និងបងប្អូនក្នុងភូមិឲ្យជួយ ។

ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញស្រុក កម្លាំងប៉ុស្ដិ៍នគរបាលសាលាវិស័យ រដ្ឋអំណាចមូលដ្ឋានភូមិ ឃុំ បានចុះដល់កន្លែងកើតហេតុ និងពិនិត្យសាកសព៖ សាកសពជនរងគ្រោះបានធ្វើអត្តឃាត(ចងក) ដោយខ្លួនឯង និងក្រមា ពណ៌ស លាយក្រហម ទៅនឹងដើមស្វាយចន្ទី មានកំកម្ពស់ ០.៥ សង្ទីម៉ែត្រ ពីដីទៅជើងសាកសព សមត្ថកិច្ចបានស្រាយយកក្រមាដែលរុំព័ទ្ធបំពង់ក ចេញ ឃើញមានស្នាមជាំជុំវិញក ចំនួន ១កន្លែង និងមានទឹកសថ្លានៅនឹងលិង្គរបស់សាកសពជនរងគ្រោះ ក្រៅពីស្លាកស្នាមខាងលើ សមត្ថកិច្ចពិនិត្យពុំឃើញមានអ្វីទៀតឡើយ ។

តាមការស្រាវជ្រាវ ពិនិត្យវិភាគ កន្លែងកើតហេតុ អាចឲ្យសមត្ថកិច្ចសន្និដ្ឋានបានថា៖ សាកសពជនរងគ្រោះពិតជាស្លាប់ដោយសារធ្វើអត្តឃាត(ចងក)ដោយខ្លួនឯងប្រាកដមែន ដោយមិនពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌណាមួយឡើយ។

មូលហេតុ ស្រវឹងស្រា មិនដឹងបាយទឹក ។ ក្រោយពីពិនិត្យចប់សព្វគ្រប់រួច សាកសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី


ចែករំលែក៖