ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ លោក សួង ថេន អធិការស្រុកបារាយណ៍បានឲ្យដឹងថា សមត្ថកិច្ចបានបញ្ជូនខ្លួនជនសង្ស័យប៉ុនប៉ងរំលោភសេពសន្ធវៈលើអនីតិជនអាយុ៤ឆ្នាំ ទៅស្នងការខេត្តកំពង់ហើយបន្ទាប់ពី ក្មេងស្ទាវម្នាក់នេះប៉ុនប៉ងរំលោភសេពសន្ធវៈលើអនីតិជនអាយុ៤ឆ្នាំ ។
ហេតុការណ៍នេះបានកើតឡើងវេលាម៉ោង០៤និង២០នាទីរសៀល ថ្ងៃទី ១២ ខែ តុលា ឆ្នាំ២០១៨ ត្រូវនឹងថ្ងៃសៅរ៍ ៣កើត ខែអស្សុជ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨ នៅចំណុចព្រៃខ្មោចខា ងជើងអនុវិទ្យាល័យ មាសគង់ ភូមិត្រដក់ពង ឃុំពង្រ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
ជនសង្ស័យឈ្មោះ គង់ សំអេង ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ។
កុមារីរងគ្រោះឈ្មោះ អឿង លីជីង ភេទស្រី អាយុ៤ឆ្នាំរស់នៅភូមិ-ឃុំកើតហេតុខាងលើ ។
បច្ចុប្បន្នសមត្ថកិច្ចបញ្ជូនខ្លួន ជនសង្ស័យទៅស្នងការខេត្តកំពង់ធំដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ ប៊ុនរិទ្ធី