ព័ត៌មានទាន់ហេតុការណ៍៖

មហាជនរិះគន់ លោកនាយកវិទ្យាល័យអង្គរ បានថ្មី ចោលចាស់

ចែករំលែក៖

ខេត្តសៀមរាប៖ សម្ភារសាលាជាច្រើនត្រូវបានលោកនាយកវិទ្យាល័យអង្គរខេត្តសៀមរាប យកទៅបោះចោលទាំង សម្ភារសិក្សាតុ ទូមួយចំនួននៅស្អាតល្អ អាចប្រើប្រាស់បាន តែត្រូវលោកនាយក យកមកគរចោលហាលខ្យល់ ហាលភ្លៀងពុកខូចអស់ ។

ទង្វើនេះ ត្រូវបានមហាជនរិះគន់ លោកនាយកវិទ្យាល័យអង្គរថា បានថ្មីចោលចាស់ គួរណាស់តែផ្តល់ឲ្យសាលារៀននៅតាមជនបទ ដែលកំពុងខ្វះខាត ទើបប្រសើរ ។ ពលរដ្នបានបន្ដថា ហាក់បីដូចជាសំបូរពេកហើយ ពេលដែលសាលានៅតាមជនបទខ្លះ កំពុងអំពាវនាវរកសប្បុរសជនដើម្បីជួយផ្ដល់សាលារៀនដល់ក្មេងៗ នៅតាមជនបទដែលកំពុងរៀនក្រោមម្លប់ដើមឈើ តាមរោងខ្ទមទ្រុឌទ្រោម។

ពាក់ព័ន្ធនឹងការរិះគន់នេះ មិនអាចស្វែងរកលេខទូស័ព្ទលោកនាយកសាលាវិទ្យាល័យអង្គរសុំការបំភ្លឺបានទេនៅពេលនេះ ៕ ប៊ុនរិទ្ធី


ចែករំលែក៖