ខេត្តឧត្តរមានជ័យ៖ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង១៥ និង៤២នាទី មានករណីឃាតកម្មគិតទុកជាមុនមួយបានកើត ឡើងនៅចំណុចភូមិ អូរតាមែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជយ័។
សមត្ថកិច្ចនគរបាលស្រុកអន្លង់វែងទទួលបានព័ត៌មានវេលាម៉ោង៩និង៣០នាទី បង្កឲ្យមានការភ្ញាក់ផ្អើល ភ្លាមៗនោះ និងដោយ មានការបព្ជារផ្ទាល់ពីលោកស្នងការសមត្ថកិច្ចនគបាលបានចុះស្រាវជ្រាវកំណត់បានមុខសញ្ញាឈាន ឃាត់ខ្លួនជនសង្ស័យ១នាក់ ឈ្មោះជិន ជឿន ភេទ ប្រុសអាយុ១៧ ឆ្នាំ ទីលំនៅស្រុកបារ៉ាយណ៍ខេត្តកំពង់ធំ មកស្នាក់រកស៊ីនៅភូមិអូរតាមែង ឃុំអន្លង់ វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជយ័ មុខរបរធ្វើសិប្បកម្ម ។
សមត្ថកិច្ចឲ្យដឹង តាមការសួរចម្លើយជនសង្ស័យ បានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពរំលោភរួច សម្លាប់ទៅលើជនរងគ្រោះប្រាកដមែន ។
នៅម៉ោងកើតហេតុខាងលើ ខ្លួនបានទៅចាប់បីជនរងគ្រោះឈ្មោះហ៊ុន ស្រីរ៉ា ហៅរ៉ា រឺហៅញ៉ាញ់ ភេទស្រីអាយុ ៥ឆ្នាំ រស់នៅភូមិ ឃុំ ជាមួយគ្នា ដែលកំពុងតែដេក លក់នៅលើអង្រឹងក្រោមផ្ទះតែម្នាក់ឯង ចូលទៅលើកបីជនរងគ្រោះ ចេញពីក្នុងអង្រឹងដើរចូលទៅ ក្នុងព្រៃ ខាងក្រោយផ្ទះរបស់ជនរងគ្រោះចម្ងាយប្រហែលជា ៨០ម៉ែត្រ ពេលនោះជនរងគ្រោះភ្ញាក់ដឹងខ្លួន ក៏បានចាប់ច្របាច់ករបស់ ជនរងគ្រោះរហូតដាច់ខ្យល់ស្លាប់ រួចបានធ្វើសកម្ម ភាពរំលោភជនរងគ្រោះរហូតបានសម្រេចចំនួន០១ដង ពេលរំលោភជនរងគ្រោះរួច ខ្លួនបានដើរចេញពីកន្លែងកើតហេតុ មកយកកូនកាំបិតចិតបន្លែ ចុងស្រួចនៅផ្ទះហើយដើរត្រឡប់ទៅកន្លែងកើតហេតុវិញ រួចបានយកកាំបិតទៅអារផ្តាច់បំពង់ករបស់ជនរងគ្រោះព្រោះបារម្ភខ្លាចមិនស្លាប់ និងបានយកកូនកាំបិតនោះចាក់គ្រាប់ ភ្នែករបស់ជនរងគ្រោះទាំងពីរ បណ្ដាលឲ្យបែកទាំងសងខាង ព្រោះធ្លាប់ឮគេ និយាយ ថាបើសម្លាប់មនុស្សចាក់ឬខ្វេះគ្រាប់ ភ្នែកចេញនោះសមត្ថកិច្ចមិនអាចរកឃើញនោះទេ។
មូលហេតុដែលសម្លាប់គឺមានទំនាស់ជាមួយម្តាយជនរងគ្រោះ ហើយដៀលខ្លួនថាមកនៅសំយ៉ាបផ្ទះរបស់គេ ហើយខ្លួនមានគំរោងសម្លាប់កូនជនរងគ្រោះរយះពេល៣ថ្ងៃមកហើយ។ បច្ចុប្បន្នសមត្ថកិច្ច កំពុងរៀបចំកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ ប៉ែន នួន