ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលឃាត់ខ្លួនគ្រូពេទ្យចិនពីរនាក់ប្តីប្រពន្ធ បន្ទាប់ពីធ្វើឲ្យអ្នកជំងឺស្លាប់

ចែករំលែក៖

ភ្នំពេញ​៖​ បុរសជនជាតិចិនម្នាក់បានស្លាប់ ខណៈមានអការមិនស្រួលខ្លួនហើយបានទៅមន្ទីរពេទ្យមួយកន្លែង ក្រោយពីគ្រូពេទ្យបានដាក់សេរ៉ូមួយកំប្លោក បង្កការភ្ញាក់ផ្អើល កាលពីពី​វេលាម៉ោង៥និង​៣០នាទី​ល្ងាច​ ថ្ងៃ​ទី១៥ ខែ​តុលា​ ឆ្នាំ​២០១៨ នៅ​មន្ទីរ​សម្រាក​ព្យាបាល ​និង​សម្ភព​ ផេង​ វុទ្ធី​ ដែល​ស្ថិត​នៅ​ផ្ទះ​លេខ​ DD.១០​ ភូមិ​ក្បាល​ដំរី​២ សង្កាត់​កាកាប​ទី​២ ខណ្ឌ​ពោធិ៍​សែនជ័យ​ រាជធានីភ្នំពេញ​។

សព​ឈ្មោះ ​WANG ZHIQIANG អាយុ​៤៩ឆ្នាំ​ មុខរបរ​ លក់គ្រឿង​ក្លែម​ នៅ​កំបូល​ ជាជនជាតិ​ចិន​ ស្នាក់នៅ​ផ្ទះ​សំណាក់​មិត្ត​ភាព ​ភូមិ​កើតហេតុ​ខាងលើ​ ។ រីឯវេជ្ជបណ្ឌិត​ ជនជាតិ​ចិន​ជា​ម្ចាស់​ មន្ទីរពេទ្យ​ឈ្មោះ​ LI XIA OYONG ភេទ​ប្រុស ​អាយុ​៣៩ឆ្នាំ​ ជា​វេជ្ជបណ្ឌិត​ មាន​សញ្ញាបត្រ​ត្រឹមត្រូវនៅប្រទេសចិន​ ​។

តាម​ប្រភព​ព័ត៌មាន​ពី​គ្រូ​ពេទ្យ​ ខាង​លើ​ បាន​និយាយ​ប្រាប់​ថា​ មុនពេលកើតហេតុ​ដោយ​ឃើញ ជនរងគ្រោះ(សព)​ បាន​ជិះ​រ៉ឺម៉ក​កង់​បី​ មក​មន្ទីរពេទ្យ​របស់​គាត់​ ដោយ​ជនរងគ្រោះ​ មាន​អាការៈ​ក្តៅ​ខ្លួន​ខ្លាំង​ ឈឺ​សន្លាក់​ដៃ​ សន្លាក់​ជើង​។ ភ្លាមៗ​នោះគ្រូពេទ្យ​ខាងលើ ​បាន​ពិនិត្យ​ជន​រងគ្រោះ​ រួចបានយល់ថា ជន​រងគ្រោះ​មានជំងឺ​ គ្រុនឈាម​ បន្ទាប់​មក​ បាន​ដាក់​ស៊ឺរ៉ូម​មួយប្លោក​ ជន​រងគ្រោះ​មាន​អាការៈ​ធម្មតា​ ហើយ​បាន​ដាក់​​មួយប្លោក​​ទៀត​ ជា​ប្រភេទ​ថ្នាំ​ផ្សេង​ តែព្យាបាលដដែល បាន​ពាក់​កណ្តាល​ ជន​រងគ្រោះ​ខាង​លើ​ ស្រាប់​តែ​មាន​អាការៈ​ខុស​ប្លែក​ពី​ធម្មតា​ ស្លេក​ស្លាំង​ ហើយ​គ្រូពេទ្យ​ និង​ប្រពន្ធ​ បានគាស់មាត់ជនរងគ្រោះ ដើម្បីបញ្ជូល​ខ្យល់អុកស៊ីហ្ស៊ែន ហើយ​ធ្វើ​ចលនា​ ដើមទ្រូង​ លុះមួយ​សន្ទុះ​ក្រោយ​មក​ ជន​រងគ្រោះ​ខាង​លើ​ បាន​ដាច់​ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ​ ។

បើ​តាម​ស្រ្តី​ម្នាក់​ជា​អ្នក​បកប្រែ​បាន​ឲ្យ​ដឹង​ថា​ ជន​រងគ្រោះ​(សព) ឈឺ​ហើយ​មក​មន្ទីរពេទ្យ​ព្រម​ទាំង​ម្ចាស់​ផ្ទះ​សំណាក់​ខាងលើ​ បាន​នាំ​គ្នា​មក​មើល​ ជន​រងគ្រោះនៅ​មន្ទីរពេទ្យ​ខាងលើ​​ តែ​មក​ដល់​ ជនរងគ្រោះ​ បាន​ស្លាប់​បាត់​ជីវិតទៅ​ហើយ​ ហើយ​បាន​ទាក់ទង​ទៅ​ កូន​ប្រុស​របស់​ សព​ ដែល​មាន​ឈ្មោះ​wang gi long វ៉ងជីឡុង​ ភេទ​ប្រុស ​អាយុ​២៦​ឆ្នាំ​ មុខរបរ​ជួយលក់គ្រឿង​ក្លែម​ឪពុក​នៅម្តុំ​​កំបូល​ ខណ្ឌ​ពោធិ៍​សែនជ័យ​ ឲ្យ​មក​កន្លែង​កើតហេតុ​ ហើយ​ប្តឹង​សមត្ថកិច្ច​អន្តរាគមន៍​ផងដែរ​ ។

សមត្ថកិច្ច និងមន្រ្តី​សុខា​ភិ​បាល​ បាន​ឲ្យ​ដឹង​ថា​ សម្ភព​ និង​សម្រាក​ព្យាបាល​ ផេង​ វុទ្ធី​ ខាងលើ​ ដោយ​មិន​មាន​ផាសុខភាព​ និង​ខ្វះ​អនាម័យ​យ៉ាង​ខ្លាំង​ ព្រោះ​នៅ​ក្នុង​បន្ទប់​ពិនិត្យ ​និង​ពិសោធន៍​ សម្បូរ​ទៅ​ដោយ​កន្ទុយ​បារី​ ដោយ​មិន​មាន​អនាម័យ​ផងដែរ​។

ក្រោយមកសមត្ថកិច្ចបាននាំខ្លួនលោកគ្រូពេទ្យ និងប្រពន្ធយកទៅឃុំខ្លួនបណ្តោះអាសន្ននៅអធិការខណ្ឌពោធិ៍ រង់ចាំបញ្ជូនបន្តទៅតាមនិតិវិធីនៃច្បាប់។ ចំណែកសាកសពខាងកោសល្យវិច័យបានយកទៅក្លាស្សេទុក នៅវត្តស្ទឹងមានជ័យ រង់ចាំសាច់ញាតិមកយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សុខាសែនជ័យ

 


ចែករំលែក៖