ភ្នំពេញ៖ អនុគណៈកម្មការជ្រើសរើស និងត្រួតពិនិត្យលក្ខណៈសម្បត្តិសិក្ខាកាមបណ្តុះបណ្តាលក្នុង និងក្រៅប្រេទស បានរៀបចំក្រុមការងារ ចែកជាអនុគណៈកម្មការ ដូចជាអនុគណៈកម្មការជ្រើសរើស អនុគណៈកម្មការប្រឡងអនុគណៈកម្មការធានា និងសេចក្តីសម្រេចបង្កើតក្រុមការងារ៤ មានដូចជាក្រុមការងារផ្សព្វផ្សាយ ក្រុមការងារជ្រើសរើស ក្រុមការងារសុខាភិបាល និងក្រុមការងារបូកសរុប មកពីនាយកបុគ្គលិកនាយកដ្ឋានទាក់ទងអន្តរជាតិ នាយកដ្ឋានអធិការកិច្ច អគ្គលេខាធិការដ្ឋានក្រសួងការពារជាតិ អគ្គនាយកដ្ឋានស្រាវជ្រាវ ចារកិច្ច-ចារកិច្ចអគ្គនាយកដ្ឋានសម្ភារ-បច្ចេកទេសអគ្គនាយកដ្ឋានភស្តុភារ-ហិរញ្ញវត្ថុក្រសួងការពារជាតិមន្ទីរពេទ្យព្រះកេតុមាលាសាកលវិទ្យាល័យការពារជាតិ១ វិទ្យាស្ថានបច្ចេកទេសយោធាតេជោហ៊ុន សែន មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ ។
ទីចាត់ការបុគ្គលិក ទីចាត់ការហ្វឹកហ្វឺនបញ្ជាការដ្ឋានជាតិ កម្លាំងពិសេសប្រឆាំងភេរវកម្ម សាលានាយទាហានសកម្ម វិទ្យាស្ថានទ័ពជើងគោក ទីចាត់ការសុខាភិបាល ទីចាត់ការហិរញ្ញវត្ថុ និងការិយាល័យទី១ ការិយាល័យហ្វឹកហ្វឺនយោធភូមិភាគទី១ ទី២ ទី៣ ទី៤ និងទី៥ ការទទួលពាក្យចាប់ផ្តើមពីថ្ងៃទី១៦ ខែតុលា រហូតដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ ។
ចំពោះរាជធានីភ្នំពេញនៅសាកលវិទ្យាល័យការពារជាតិ (ឫស្សីកែវ) ។
ក្នុងឱកាសនោះ បន្ទាប់ពីលោកឧត្តមសេនីយ៍ទោ ងួន តារា នាយករងនាយកដ្ឋានបុគ្គលិកអានសេចក្តីសម្រេចស្តីពីការបង្តើតក្រុមការងារជ្រើសរើស និងត្រួតពិនិត្យលក្ខណៈសម្បត្តិនិស្សិតសិស្សមកបណ្តុះបណ្តាលវគ្គនាយទាហានសកម្មនាយទាហានទ័ពជើងគោកនាយទាហានបន្តវេន និងនាយទាហានជំនាញបច្ចេកទេសយោធារួចមក ។
លោកនាយឧត្តមសេនីយ៍ មាស សំអុល អគ្គនាយករងអគ្គនាយកដ្ឋានយោធសេវាក្រសួងការពារជាតិ និងជានាយកនាយកដ្ឋានបុគ្គលិកប្រធានអនុគណៈកម្មការជ្រើសរើសត្រួតពិនិត្យលក្ខណៈសម្បត្តិនិស្សិតសិស្សមកបណ្តុះបណ្តាលនាយទាហានសកម្មនាយទាហានទ័ពជើងគោកនាយទាហានបន្តវេន និងនាយទាហានជំនាញបច្ចេកទេសយោធាបានលើកឡើងក្នុងអង្គប្រជុំដកស្រង់បទពិសោធន៍ជំរុញណែនាំដាស់តឿនឱយដំណើរការប្រលងប្រជែងនាពេលខាងមុខប្រព្រឹត្តទៅដោយរលូន និងមានតម្លាភាព”អ្នកចេះពិតបា្រកដគឺជាប់” ។
នេះជាប្រសាសន៍លើកឡើងរបស់លោកនាយឧត្តមសេនីយ៍ មាស សំអុល ក្នុងកិច្ចប្រជុំក្រុមការងារ ជំហានដំបូង របស់អនុគណៈកម្មការជ្រើសរើស និងត្រួតពិនិត្យលក្ខណៈសម្បត្តិនិស្សិតសិស្សមកបណ្តុះបណ្តាលនាយទាហានសកម្ម នាយទាហានទ័ពជើងគោកនាយទាហានបន្តវេន និងនាយទាហានជំនាញបច្ចេកទេសយោធា នៅសាលប្រជុំនាយកដ្ឋានបុគ្គលិកកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ ។
ជាបន្តបន្ទាប់ សមាជិកអនុគណៈកម្មការ បានលើកពីចំណុចវិជ្ជមាន និងអវិជ្ជមានដើម្បីដកពិសោធន៍ការងារនេះ ឲ្យប្រព្រឹត្តទៅដោយរលូនក្នុងការជ្រើសរើស និងត្រួតពិនិត្យលក្ខណៈសម្បត្តិ និស្សិត សិស្ស មកបណ្តុះបណ្តាលវគ្គនាយ នាយទាហានសកម្ម ជំនាន់ទី២៣ ចំនួន២០០នាក់ នាយទាហានទ័ពជើងគោកជំនាន់ទី១១ ចំនួន២៥០នាក់ នាយទាហានបន្តវេនជំនាន់ទី១២ ចំនួន១៧០នាក់ និងនាយទាហានជំនាញបច្ចេកទេស យោធា ចំនួន៦០នាក់ផងដែរ ៕ សុខដុម