ព័ត៌មានទាន់ហេតុការណ៍៖

Miss Grand Cambodia កញ្ញា ឌី លីកា នឹងត្រូវប្រកួតជាមួយជើងខ្លាំងជាថ្មី

ចែករំលែក៖

ភ្នំពេញ៖ កញ្ញា ឌី លីកា Miss Grand Cambodia ដែលបានស្លៀកឈុតតំណាងជាតិ មានឈ្មោះថា “ទេពីស្រីសួគ៌បវរឦសានបុរៈ” ទទួលពិន្ទុខ្ពស់ជាងគេបំផុតពីការ Like និង Share ក្នុងព្រឹត្តិការណ៍ប្រកួតសម្រស់ Miss Grand International 2018នៅប្រទេសមីយ៉ាន់ម៉ា ។ កញ្ញានឹងត្រូវជួបប្រកួតជាមួយម្ចាស់ម្កុដកំពូលសម្រស់ ប្រចាំប្រទេស១០ផ្សេងទៀត ដែលត្រូវបានជ្រើសរើសដោយគណៈកម្មការ ។

លំដាប់ពិន្ទុ លើឈុតតំណាងជាតិ របស់ Miss Grand កម្ពុជាបានជែងដាច់ Miss Grand វៀតណាម ឈរលើកកំពូលតារាង ។ ចំណាត់ថ្នាក់ទាំង១០ប្រទេស ទទួលបានសិទ្ធិថតឈុតហែលទឹក យ៉ាងពិសេសផងដែរ ។ ក្នុងនោះ ក៏មានបេក្ខនារី ឌី លីកា តំណាងកម្ពុជា ក៏មានឱកាសបានបញ្ចេញសម្រស់ ក្នុងវគ្គថតរូប ឈុតហែលទឹកនៅលើទឹកដីប្រទេសនេះផងដែរ ។ ក្រៅពីកម្ពុជាកញ្ញាឯកទាំងនោះមានមកពីប្រទេស ឥណ្ឌូនេស៊ី វៀតណាម អេស្ប៉ាញ មិចស៊ីកូ ប៉េរូ កូឡុំប៊ី ហ្គាណា អេស្តូនី និងមីយ៉ាន់ម៉ា ។ ចំណែកឯឈុតតំណាងជាតិ១០ប្រទេសផ្សេង ដែលជ្រើសរើសដោយគណៈកម្មការនៃការប្រកួត Miss Grand International 2018 ត្រូវបានប្រកាសរួចទៅហើយ មានដូចជាប្រទេសកូស្តារីកា ជប៉ុន ឡាវ លីទូនៀ នេប៉ាល់ ប៉ាណាម៉ា ស្រីលង្កា តង់ហ្សានី ថៃ និងប្រទេសហ្សាំបៀ។

ឈុតតំណាងជាតិទាំង២០ នឹងដាក់ឲ្យ Vote នៅលើបណ្តាញសង្គមម្តងទៀត ដោយជម្រុះនៅសល់តែ១០ឈុតប៉ុណ្ណោះ ក្នុងនោះមានឈុតតំណាងជាតិចំនួន៥ ជ្រើសរើសតាមរយៈការបោះឆ្នោត និង៥ទៀតជាការជ្រើសរើសដោយគណៈកម្មការប្រកួត។ ដូចនេះការបោះឆ្នោតវគ្គបន្ទាប់នឹងត្រូវការការគាំទ្រជាថ្មីតាមរយៈការLike និង Share របស់ប្រជាពលរដ្ឋខ្មែរបន្តទៀត។

ឈុតតំណាងជាតិ Miss Grand International 2018 ដែលល្អបំផុតនឹងត្រូវជ្រើសរើសដោយគណៈកម្មការ ឯការប្រកាសលទ្ធផលធ្វើឡើងនៅវគ្គផ្តាច់ព្រ័ត្រ នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨៕ វឌ្ឍនា


ចែករំលែក៖