ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងចរន្តអគ្គិសនីបង្កជាអណ្តាតភ្លើងនៅក្នុងផ្ទះបុរីហុងលីបង្កឲ្យផ្អើលសមត្ថកិច្ចចេញជួយអន្តរាគមន៍ទាន់ពេល

ចែករំលែក៖

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង នៅក្នុងផ្ទះបុរីហុងលីមួយកន្លែង ដែលជាផ្ទះបង្រៀនសិស្ស ស្រាប់តែមានអណ្តាតភ្លើងឆេះចេញពីខាងក្រោមសាឡុងបង្កឲ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ ផ្អើលដល់អ្នកជិតខាងទាញបំពង់ពន្លត់អគ្គិភ័យ បាញ់អស់ជាច្រើនបំពង់ និងបានរាយការណ៍ទៅរថយន្តពន្លតអគ្គិភ័យមកជួយអន្តរាគមន៍បានទាន់ពេលវេលា ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវបេតុងនៅចំណុចផ្ទះលេខ10F ស្ថិតនៅក្នុងភូមិ២ សង្កាត់ច្រាំងចំរេះ ខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីម្ចាស់ផ្ទះមានឈ្មោះ សូ ហ្វី ភេទប្រុស អាយុ២២ឆ្នាំ មានមុខរបរបគ្រូង្រៀននៅផ្ទះកើតហេតុខាងលើបានឲ្យដឹងថា មុនពេលកើតហេតុ សិស្សនៅក្នុងផ្ទះរបស់គាត់ មានចំនួនទាំងអស់១០នាក់ជាង ហើយពួកគេទាំងអស់នោះខ្លះគេង ខ្លះទៀតកំពុងតែមើលសៀវភៅ ខណៈដល់ម៉ោងកើតហេតុខាងលើនេះ ក៏ស្រាបតែធុំក្លិនឆ្ងៀមហើយ មានហុយផ្សែងឡើងយ៉ាងសន្ធោសន្ធៅចេញមកពីក្រោម មុខទូរទស្សន៍ ភ្លាមៗនោះ សិស្សដែលនៅក្នុងផ្ទះនោះ បានស្រែកឆោឡោថា ភ្លើងឆេះផ្ទះហើយបានអ្នកជិតខាងនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យបាញ់ ជួយអន្តគមន៍ពន្លត់អស់ប្រហែលជាជិត១០បំពង់ និងរាយការណ៍ដល់រថយន្តពន្លតអគ្គិភ័យជួយបាញ់ពន្លត់ភ្លាមៗ ។

ក្នុងហេតុការណ៍ប្រត្តិបត្តិការជួយបាញ់ពន្លត់អគ្គិភ័យ ខាងលើនេះ គឺប្រើប្រាស់ឡានទឹកមួយគ្រឿងតែប៉ុណ្ណោះ ក៏រលត់អស់ទាំងស្រុង សំណាងល្អហើយដែលនៅក្នុងគ្រោះអគ្គិភ័យនោះ មិនបង្កឲ្យនរណាម្នាក់រងរបួសនោះទេ គ្រាន់តែខូចខាតសម្ភារដូចជាសាឡុងអស់មួយតែប៉ុណ្ណោះ ។

ក្រោយពេលកើតហេតុ អគ្គិភ័យខាងលើនេះ ត្រូវបានរលត់អស់ទាំងស្រុងនៅវេលាម៉ោងរំលងអធាត្រឈានចូលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ ៕ ធឿនព្រែកជ័យ


ចែករំលែក៖