ព័ត៌មានទាន់ហេតុការណ៍៖

ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តឧត្ដរមានជ័យចុះពិត្យទីតាំងដីជម្លោះ រវាងពលររដ្ឋ១២គ្រួសារ និងលោកផ្កាយពី ទេស សំអាត

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តឧត្ដរមានជ័យ លោក កូយ កាន់យ៉ា នៅព្រឹកថ្ងៃទី១៧ខែតុលាឆ្នាំ២០១៨នេះ បានដឹកនាំស្ថាបន័ពាក់ព័ន្ធស្រុកអន្លង់វែង ចុះពិនិត្យទីតាំងដីជម្លោះរវាងលោកផ្កាយ២ ទេស សំអាត និងប្រជាពលរដ្ឋចំនួន១២គ្រួសារ ស្ថិតនៅភូមិលំទងចាស់ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ។

ការចុះពិនិត្យទីតាំងដី ជម្លោះជាក់ស្ដែង របស់លោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្តឧត្ដរមានជ័យ រួមជាមួយនិងស្ថាប័នជំនាញសុរិយោដី យោងទៅលើពាក្យបណ្ដឹង ចូលទៅតុលាការអមសាលាដំបូងកាលពីខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅថ្មីៗ របស់លោកឧត្ដមសេនីយ៍ទោ ទេស សំអាត បំរើការនៅនាយកដ្ឋានបញ្ជូនសារនៃអគ្គបញ្ជាការកងទ័ពជើងគោក

ដោយចោទថាពលរដ្ឋ១២គ្រួរសាររស់នៅភូមិស្រឡៅស្រោង បាននាំគ្នាទៅរំលោភយកដីរបស់ គាត់ដែលបានឲ្យមើលការខុសត្រូវឲ្យគេដែលមានបណ្ណកម្មសិទ្ធស្របច្បាប់។

ក្រោយពីមានការចុះពិនិត្យជាក់ស្ដែង លោកកូយ កាន់យ៉ា ព្រះរាជអាជ្ញា អមសាលាដំបូងបានឲ្យដឹងថា ការចុះពិនិត្យជាក់ស្ដែងឃើញថា មិនមានការកៀងគរដឹកនាំប្រជាពលរដ្ឋមករស់នៅបែបអនាធិបតេយ្យនៅលើដីកម្មសិទ្ធ ស្របច្បាប់ ដូចតាមពាក្យប្ដឹង របស់លោកផ្កាយពីទេសសំអាតនោះឡើយ ហើយហេតុនេះជនត្រូវចោទមិនមានជាប់ពាក់ពន្ធ័និង រួចផុតពីបទចោទប្រកាន់ពីព្រោះពួកគាត់មិនបានមកដាក់តាំងលំនៅដ្ឋានក្នុងតំបន់លោកទេសសំអាតដូចបានប្ដឹងនោះឡើយ។

គ្រាន់តែពួកគាត់ចង់ទាមទាបែងចែកជាចំណែកៗដែល កំលាំងពលកម្ម ពួកគាត់បានកាប់រានព្រៃឈើនៅតំបន់ខាងលើកាលពីឆ្នាំ២០០៤ ដែលលោក ទេស សំអាត បានសន្យានិងពួកគាត់ថាកាប់ព្រៃឈើរានយកដីចែកគ្នា ដែលលោកទេសសំអាត ជាអ្នកចេញថ្លៃប្រេងសាំង រឺឯពួកគាត់ចំនួន១២នាក់ជាអ្នកបញ្ចេញពលកម្ម ផ្ទុយទៅវិញលោក ទេស សំអាត បានក្បត់ពាក្យសន្យានិងពួកគាត់តែប៉ុណ្ណោះ។

មើលឃើញភាពជាក់ស្តែងមែបនេះលោកព្រះរាជអាជ្ញាបានអញ្ជើញសមីជនពាក់ពន្ធ័ មកជួបត៍ទល់មុខគ្នា នៅសាលាដំបូងខេត្តឧត្ដរមានជ័យ នៅរសៀលម៉ោង២រសៀលថ្ងៃព្រហស្បតិ៍ ៩កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨នេះ ចរចារគ្នានូវអ្វីដែលគូរភាគីទាំងសងខាងទទួលយកបាន៕ប៉ែន នួន


ចែករំលែក៖