ភ្នំពេញ ៖ រថយន្តសង្រ្គោះមួយគ្រឿងរបស់គ្លូនិក អុំ សារ៉ន បើកបញ្ច្រាសទិសដៅចរាចរណ៍ បោះពួយលឿនជ្រុលទៅបុករថយន្ត ជនជាតិចិន កំពុងបើកឆ្លងផ្លូវ បណ្តាលឲ្យងការខូចខាតទាំងសងខាង ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង១០នាទីរសៀល ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅ តាមផ្លូវសហព័ន្ធរុស្សី មុខសណ្ឋាគារ យូ អេង ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តបង្កម៉ាកសាំយ៉ុង ពណ៌ស កែច្នៃធ្វើជារថយន្ត ដឹកអ្នកជំងឺ របស់គ្លីនិក អុំ សារ៉ន នៅទីរួមខេត្តកំពង់ស្ពឺ បើកបើកល្បឿនលឿន តាមបណ្តោយ្លូវមហាវិថីសហព័ន្ធរ៉ុស្សីបញ្ច្រាសទិសដៅចរាចរណ៍ ពីកើតទៅលិច លុះដល់ចំណុចកើតហេតុ បានបុកក្បាលរថយន្ត កូរ៉ូឡា ពណ៌ខ្មៅ បើកបរដោយជនជាតិចិន កំពុងឆ្លងផ្លូវពីជើងទៅត្បូងបំណងបត់ឆ្ពោះទៅកើត បណ្តាលឲ្យរងខូចខាតខ្ទេចសងខាង រថយន្តកូរ៉ូឡាដាច់កាឡេ ។
រថយន្តខាងលើក្រោយបង្កគ្រោះថ្នាក់ សមត្ថកិច្ចចុះទៅអន្តរាគមន៍ យករថយន្តទាំង២គ្រឿងអែបកៀនខាង ដើម្បីឲ្យនិយាយសម្របសម្រួលគ្នា ជាលទ្ធផល ភាគីរថយន្តបង្ក គ្លីនិក អុំ សារ៉ន ជួយចេញសង១០០ដុល្លារ ថ្លៃខូចខាតដល់ភាគីម្ខាងទៀត ដើម្បីបញ្ចប់រឿង ៕ សុខាសែនជ័យ