ខេត្តសៀមរាបៈ បុរសចំណាស់ម្នាក់ជាជាងសំណង់ ត្រូវខ្សែភ្លើងឆក់ស្លាប់ កាលពីវេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងៃទី១៩ខែ ខែតុលា ឆ្នាំ ២០១៨ នៅចំណុចភូមិស្ពាន់ជ្រាវ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។
មុនពេលកើតហេតុ ជនរងគ្រោះបានចាក់សាបឲ្យម្ចាស់ផ្ទះ ឈ្មោះ ចាន់ ថា ភេទស្រី រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ លុះដល់ម៉ោងកើតហេតុជនរងគ្រោះបានចាក់សាបនិង បូមទឹក ស្រាប់រអិលជើងដួលទៅលើព្រីភ្លើង បណ្ដាលឲ្យជនរងគ្រោះ សន្លប់ស្ដូកស្ដឹង ទើបម្ចាស់ផ្ទះឈ្មោះ ចាន់ថា រត់ទៅដកឌុយចេញ តែអកុសលបញ្ជូនទៅពេទ្យយឺតពេក ក៏បណ្ដាលឲ្យជនរងដាច់ខ្យល់ស្លាប់បាត់ ។
ជនរងគ្រោះ ឈ្មោះ ជុំ ឆង អាយុ ៦០ឆ្នាំ រស់នៅភូមិ ឃុំខាងលើ ក្រោយកើតហេតុ សាច់ញាតិ បងប្អូន កូនចៅ រៀបចំធ្វើបុណ្យតាមប្រពៃណី នៅសាលាបីខ្នងក្នុងភូមិ ឃុំខាងលើ ៕ ប៊ុនរិទ្ធី