ខេត្តប៉ៃលិន៖ កម្លាំងនគរបាលជំនាញចរាចរណ៍នៃស្នងការខេត្តប៉ៃលិនបានឲ្យដឹងថា កាលពីវេលាម៉ោង ១៩និង១៥ នាទី ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងម៉ូតូបុកនឹងម៉ូតូ ក្នុងភូមិបឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បណ្តាលឲ្យមនុស្សរបួសធ្ងន់ស្រាលចំនួន៣នាក់ និងខូចខាតម៉ូតូចំនួន២គ្រឿង ។
ជនរងគ្រោះឈ្មោះ ជន ចាន់ធូរ ភេទស្រី អាយុ ១៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ បញ្ជូនរងគ្រោះមកដល់ពេទ្យបង្អែកខេត្ត បើកបរម៉ូតូម៉ាក Honda click ពាក់ស្លាកលេខ ប៉ៃលិន 1B-0639 , ឈ្មោះ អី ឡុងរ៉ាលី ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ បើកម៉ូតូម៉ាក Honda dream ពណ៌ខ្មៅ ពាក់ស្លាកលេខ ប៉ៃលិន 1C-5991 រស់នៅភូមិឃុំកើតហេតុខាងលើ និងឈ្មោះ រី រ៉ា ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ រស់នៅ ខេត្តបាត់ដំបង ជាអ្នករួមដំណើរ ។
មូលហេតុបណ្តាលមកពីកត្តាមនុស្សបើកបរមិនគោរពសិទ្ធិអាទិភាព ។
បច្ចុប្បន្នជនរងគ្រោះត្រូវបានគេបញ្ជូនទៅដល់មន្ទីរពេទ្យ លោកគ្រូក៏ពិនិត្យថា:ជនរងគ្រោះបានស្លាប់ពី
កន្លែងកើតហេតុ ។
ចំណែកម៉ូតូជនរងគ្រោះទាំង២គ្រឿង ត្រូវបានកម្លាំងជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន យកមករក្សាទុករង់ចាំដោះស្រាយ ៕ ស សារ៉េត