ខេត្តស្ទឹងត្រែង ៖ ឈ្មួញប្រើរូបភាពខ្ចីដៃពលរដ្ឋកាប់រំលំឈើព្រៃចាស់ និងដីព្រៃស្រោងយកដី ហើយយកគ្រឿងចក្រឈូសកាយរុញ ថាជាដីបុស្បងាយស្រួលវៃឈើឈរ បន្តដើម្បីពង្រីកវាតយកដីស្រេចតែចិត្ត មិនឈឺក្បាលជាមួយអ្នកណាឡើយ ព្រោះមេឈ្មួញដី និងម្ចាស់គ្រឿងចក្រ គេបានរត់ការជម្រាបប្រាប់ និងបងលុយចូលហៅឯកជន ដល់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ ពាក់ព័ន្ធក្នុងស្រុក និងក្រុងរួចរាល់ហើយ ដែលជាចំណូលរត់ចូលឯងៗដោយមិនបាច់ប្រឹង ដែលឋិតនៅក្នុង ភូមិស្រឡៅ ឃុំឆ្វាំង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ចូលពីផ្លូវជាតិលេខ៩ខាងឆ្វេងដៃ ទៅពីខេត្តប្រហែលជាង២គីឡូម៉ែត្រ ។
តាមការបញ្ជាក់ពីឈ្មោះ នើន មានស្រុកកំណើតនៅខេត្តព្រៃវែង ជាម្ចាស់គ្រឿងចក្រម៉ាក(CAT) បាននិយាយថា គេយកគ្រឿងចក្រចូលមកបាន ក៏ដោយសារគេបានប្រាប់លោកមេប៉ុស្តិ៍ ឃុំអន្លុងជ្រៃ ឈ្មោះ(ចយ) និងលោកអភិបាលរងស្រុកថាឡាបរិវ៉ាត់ ឈ្មោះអ៊ុក ចាន់ថន រួចរាល់ហើយដែរ ហើយលោកក៏បានចុះមកមើល ហើយមិនថាអីទេ ហើយគាត់បានប្រាប់ទៀតថារួចហើយ ឲ្យទៅធ្វើលិខិតអាជីវកម្មទៅ ងាយស្រួលគេសួរនាំបង្ហាញគេទៅ ហើយម្យ៉ាងទៀតគ្រឿងចក្រខ្ញុំនេះ វាឧស្សាហ៍ខូចទៀតមិនសូវបានធ្វើប៉ុន្មានទេ ហើយដីនេះវាជាដីបុស្បខ្លះ និងដីព្រៃខ្លះ ចេះតែធ្វើទៅ ថាវាមិនស្អីទេ តែពេលនេះ វាខូចទៀត បែកបាដាង យកគ្រឿងទៅធ្វើនៅភ្នំពេញ ធ្វើហើយខ្ញុំ និងដកចេញទៅវិញហើយ ។
គួររំលឹកថានៅថ្ងៃសុក្រ ១០កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិសក័ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ មិនអាចសុំការបំភ្លឺពីអាជ្ញាធរ និងសមត្ថកិច្ចមន្ត្រីជំនាញណាបាននោះទេ ។ ក្នុងករណីខាងលើនេះ លោកអ៊ុក ចាន់ថន អភិបាលរងស្រុកថាឡាបរិវ៉ាត់ ខលចូលគ្មានអ្នកទទួល, លោកមាស សុផុន នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ទូរស័ព្ទលោកជាប់រវល់ ចំណែកលោកលៀង សេង ប្រធានមន្ទីរកសិកម្មខេត្ត គ្មានទំនួលខុសត្រូវក្នុងមុខងារ និងតួនាទីខ្លួល ខលចូលលោកថា ជាប់ប្រជុំ ឬមិនលើកទូរស័ព្ទ ក៏មាន ពេលខ្លះលោកសន្យាខ្យល់ ។
ករណីមួយផ្សេងទៀតគ្រឿងចក្រពីរគ្រឿងកំពុងធ្វើសកម្មភាព អាអិច១គ្រឿង អាប៊ុល១គ្រឿង នៅចំណុចលើផ្លូវចូល ប្រហែលជាង១គីឡូម៉ែត្រ ស្ថិតក្នុងចំណុចដុំតាចែម ភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុង ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី៣ ទី៤ ខែតុលា កន្លងទៅនេះ ពេលអ្នកសារព័ត៌មានបានជួបបទល្មើសគ្រឿងចក្រវៃដីព្រៃខុសច្បាប់ ហើយបានរាយការណ៍ ជូនលោក លោកថា ចាំលោកឡើងទៅមើលដោយខ្លួនឯង ក្រោយពីបានជួបគ្នាជាមួយម្ចាស់គ្រឿងចក្រ ឈ្មោះ ចក់ នោះហើយ ស្រាប់តែឃើញម្ចាស់គ្រឿងចក្រ នោះបញ្ជាឲ្យគ្រឿងទាំងពីរគ្រឿងនោះ បើកឡើងមកច្រកក្រោយផ្ទះម្ចាស់ដី ឃើញដូច្នេះក្រុមអ្នកសារព័ត៌មានខលសួរលោកម្តងទៀត ស្រាប់តែលោកឆ្លើយថា ខ្ញុំចេះធ្វើការហើយ មិនបាច់និយាយច្រើនពេកទេ(Sic) ។
សួរថា តើលោកចេះធ្វើការនោះបានត្រឹមតែប្រាប់គ្រឿងចក្រ ឲ្យឈប់បន្តសកម្មភាពទៀត បើមិនឈប់ លោក នឹងចាប់ តើនេះជាច្បាប់មាត្រាទីប៉ុន្មាន? ដែលថ្នូរមិនមកមើល និងបង្ក្រាប ដែលបច្ចុប្បន្ននេះ សកម្មភាពគ្រឿងចក្រ កំពុងចេញធ្វើសម្មភាពវៃព្រៃឈូសឆាយដីយ៉ាងគគ្រឹកគគ្រេង គ្មានការទប់ស្កាត់ ឬបង្ក្រាបនោះឡើយ សួរថាតើ មន្ទីរកសិកម្មខេត្ត និងរដ្ឋបាលព្រៃឈើមានតួនាទីអ្វីទៅ? មានទេ ក្នុងការបង្ក្រាបទប់ស្កាត់បទល្មើសព្រៃឈើ បានលោកធ្វើ ដូចជាគ្មានជំនាញក្នុងរឿងនេះ ខលទៅម្តង លោកថា រវល់ ខលទៅម្តងទៀត លោកថា ជាប់ប្រជុំ ខលទៅជួនមិនលើកទូរស័ព្ទ ក៏មាន ពេលបានដឹងទីតាំងធ្វើសកម្មភាព និងបានស្គាល់ឈ្មោះឈ្មួញរួចរាល់ហើយ ដឹងថា ត្រីរត់ចូលលបហើយនោះ ៕ មាស សុផាត