ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្តីមេម៉ាយទីទាល់ក្រយកតង់ចងក្រោមដើមឈើធ្វើជាជម្រកទទួលបានផ្ទះទំហំ៤គុណ៥ម៉ែត្រ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ បន្ទាប់ពីការអំពាវនាវតាមរយះបុគ្គលិកាសែត និងគេហទំព័រនគរវត្ត និងក្រុមអ្នកសារព័ត៌មាន រួមជាមួយកម្លាំងនគរបាលបាននាំយកថវិកាសប្បុរសជន រួមគ្នាកសាងជម្រកជូនកាលពីព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ នៅក្នុងភូមិថ្មី ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

ស្រី្តខាងលើមាន ឈ្មោះ ថែប យីន អាយុ៤៥ឆ្នាំ រស់នៅភូមិខាងលើ មានកូនបន្ទុក៤នាក់ ស្រី២នាក់ ប្រុស២នាក់ ។ ស្រីខាងលើរៀបរាប់ថា ការរស់នៅក្រោមដើមឈើ ដោយយកតង់ចង់ធ្វើជាជម្រកនោះមានរយះពេលជា២ឆ្នាំមកហើយ បន្ទាប់ពីប្ដីមានជំងឺស្លាប់ចោល ។

ចំណែកអ្នក ស្រុកបានបញ្ជាក់ថា ស្រី្តខាងលើនោះមានពេលខ្លះរស់តាមរយះអ្នក ស្រុកផង និងរស់តាមរយ:ព្រះសង្ឃគង់នៅវត្តទំនប់ដាច់ផង យកមកហូប ចំណែកកូនប្រុស ស្រី ស្រី្តរួបនោះ ក៏មិនបានសិក្សាគ្រប់គ្រាន់ ដោយកត្តាជីវភាពប្រចាំថ្ងៃ ។

ពួកគាត់បន្ថែមថា ដោយឃើញមានការជួយជ្រោមជ្រែងពីសប្បុរសជនតាមរយះអ្នកសារព័ត៌មាន និងកម្លាំងនគរបាល ស្រុកអូជ្រៅពួកគាត់ចិត្តរំភើបជំនួសស្រ្តីទុរគតរួបនោះ ព្រោះថា ទឹកចិត្តនៃការចែករំលែកលើជនទីទាល់ក្រចំពោះបងប្អូនសប្បុរសជនធំធេងគ្មានអ្វីប្រៀបបាននោះទេ ។

សួមបញ្ជាក់ថាផ្ទះស្រ្តីមេម៉ាយខាងលើនោះត្រូវសាងស់នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ ដោយមានការចូលរួមពីរកម្លាំងស្នងការ ខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំងដោយលោកអាត ខែម ស្នងការ ខេត្តបន្ទាយមានជ័យជាមួយក្រុមអ្នកសារព័ត៌មានល្រុងប៉ោយប៉ែត ៕ វណ្ណា


ចែករំលែក៖