ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជាតិ៣នាក់ ករណីចាប់មិត្តភក្តិទុកក្នុងបន្ទប់មួយនៃផ្ទះសំណាក់តុងហ្វាង ជម្រិតទារប្រាក់

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ នៅវេលាម៉ោង៧ព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ មានកើតឡើងករណីចាប់ឃុំ បង្ខាំងមនុស្សជំរិតទាប្រាក់(រវាងជនជាតិចិននិងជនជាតិចិន)។

សមត្ថកិច្ចបានអោយដឹងថា៖ នៅវេលាម៉ោង៤ និង៣០រសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ មានជនជាតិចិនម្នាក់ ភេទប្រុស បានទៅរាយការណ៍នៅប៉ុស្តិ៍នគរបាលសង្កាត់លេខ២ ថា មិត្តភក្តិរបស់គេត្រូវបានជនជាតិចិនមួយក្រុម ចាប់ឃុំខ្លួនទុកនៅក្នុងបន្ទប់មួយនៃផ្ទះសំណាក់តុងហ្វាង ដើម្បីបង្ខាំងជម្រិតទារប្រាក់ បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ សហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុង បានចុះកិច្ចប្រតិបត្តិការណ៍រំដោះបានជនរងគ្រោះ ០១នាក់ និងឃាត់ខ្លួនបានជនសង្ស័យចំនួន ០៣នាក់ ។

សមត្ថកិច្ចបានបន្តថា៖ ជនរងគ្រោះឈ្មោះ YUAN MAORONG ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិ ចិន មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ។ ដោយឡែលជនសង្ស័យចំនួន ០៣នាក់៖ មាន ១-ឈ្មោះ ZHANG HONG ZHI ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិ ចិន មុខរបរ បុគ្គលិកអនឡាញក្រុមហ៊ុន ជីងឆៃសាន ស្នាក់នៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

២-ឈ្មោះ QIN RONG FEI ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិ ចិន មុខរបរ បុគ្គលិកអនឡាញក្រុមហ៊ុន ជីងឆៃសាន ស្នាក់នៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

៣-ឈ្មោះ CAO WEN XIAO ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិ ចិន មុខរបរ បុគ្គលិកអនឡាញក្រុមហ៊ុន ជីងឆៃសាន ស្នាក់នៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

ករណីនេះកើតឡើងដោយសារជនរងគ្រោះបានខ្ចីលុយពីក្រុមជនសង្ស័យចំនួន ៣,០០០ដុល្លារ ( បីពាន់ដុល្លារ ) ជាកាក់ដើម្បីលេងល្បែងក្នុងកាស៊ីណូ ស៊ីងម៉ីកៅម៉ី ពេលជនរងគ្រោះលេងចាញ់គ្មានលុយសង ក្រុមជនសង្ស័យក៏នាំជនរងគ្រោះឃុំទុកទៅកន្លែងដែលពួកគេស្នាក់នៅ ដើម្បីឲ្យជនរងគ្រោះរកលុយសងពួកគេទើបពួកគេដោះលែងជនរងគ្រោះឲ្យមានសេរីភាពវិញ ។
ចំពោះជនសង្ស័យខាងលើ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ៕ សុខ ខេមរា


ចែករំលែក៖