ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរ ភូមិ ឃុំ គួរចាត់វិធានការចំពោះអ្នកយកសំរាមទៅចោលទីធ្លាសារធារណៈ

ចែករំលែក៖

ខេត្តសៀមរាប៖ គំនរសំរាមជាច្រើនកន្លែងនៅផ្លូវក្រវាត់ក្រុង សៀមរាប គួរអាជ្ញាធរ ភូមិ ឃុំ យកចិត្តទុកដាក់ និងចាត់វិធានការក្ដៅចំពោះអ្នកចោលសំរាមពាសវាលពាលកាល ធ្វើឲ្យតាមដងផ្លូវជាច្រើនកន្លែងនៅផ្លូវក្រវាត់ក្រុងសៀមរាប ពោរពេញដោយសំរាម ។

អាជ្ញាធរបានត្រឹមបើកភ្នែកមើល និងបណ្ដោយឲ្យសំរាមចេះតែគរច្រើនឡើងៗ ដែលផ្ទុយពីការលើកសសើរថា ជាខេត្ត ល្អ ស្អាត់ រំដួល៣ទង និងជាទីក្រុងទេសចរណ៍ ថែមទៀត។

ពលរដ្នបានថ្លែងថា ទន្ទឹមនឹងការបណ្ដែតបណ្ដោយរបស់អាជ្ញាធរ គួរណាស់តែ ពលរដ្ន ខ្លួនឯងស្វែងយល់ ពីផលប៉ះពាល បរិស្ថានតាមទីសារធារណៈ គឺដើម្បី សុខភាពខ្លួនឯងផង និងសម្រាប់អ្នកដទៃផង និងដើម្បីសោភ័ណ្ឌភាពខេត្តផង។

លោក ស៊ូប្លាតុង អភិបាលក្រុងសៀមរាប ធ្លាប់បានចាត់វិធានការក្ដៅ ចំពោះអ្នកចោលសំរាមដែរ តែចំណាត់ការនោះ គ្រាន់តែមួយដង្ហើមចង្រឹតតែប៉ុណ្ណោះ រួចហើយក៏មានសកម្មភាពចោលសំរាមដដែល ធ្វើឲ្យ មានការរិះគន់ថាចំណាត់ការនោះគ្មានប្រសិទ្ធភាព ៕ ប៊ុនរិទ្ធី


ចែករំលែក៖