ប៊ែលហ្សិក៖កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១២ ដែលបានប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី១៨-១៩ ខែតុលា ឆ្នាំ២០១៨ នៅទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្សិក បានបិទបញ្ចប់ទៅដោយជោគជ័យជាមួយនឹងការអនុម័តនូវសេចក្ដីថ្លែងការណ៍របស់ប្រធានអង្គប្រជុំស្តីពី “អឺរ៉ុបនិងអាស៊ី ៖ ដៃគូសកលសម្រាប់ការប្រឈមសកល”។
សេចក្ដីប្រកាសព័ត៌មាន ចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ នេះ បានបញ្ជាក់ពីលទ្ធផលនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១២ របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕ចេស្តា