ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់កំពុងបើករថយន្តឱនរើសទូរស័ព្ទងើបមកវិញបុកបង្គោលខ្សែភ្លើងបាក់មួយដើម

ចែករំលែក៖

ភ្នំពេញ: បុរសម្នាក់កំពុងបើករថយន្តមួយគ្រឿងខណៈឱនយកទូរស័ព្ទ ងើបមកវិញបានរេចង្កូតរថយន្តទៅបុកបង្គោលខ្សែភ្លើងបាក់១ដើម ចំណែករថយន្តមុខទៅលែងរួច។

ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ កើតឡើងកាលម៉ោងជិត១០យប់ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ នៅ​តាមបណ្ដោយផ្លូវ៣៧១ ស្ថិតនៅក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តឡិចស៊ីស៤៧០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AG-9459 ធ្វើដំណើរតាមផ្លូវលេខ៣៧១ ក្នុងទិសដៅពីកើតទៅលិច ខណ:មកដល់ចំណុចកើតហេតុ បានឱនយកទូរស័ព្ទ ដោយផ្លូវកោងផងនោះងើបមកវិញ បណ្ដាលឲ្យរថយន្តរេចង្កូតជ្រុលទៅបុកបង្គោលខ្សែភ្លើងពេញទំហឹង បណ្ដាលឲ្យបាក់ចំពាក់កណ្ដាលចំណែករថយន្តខូចខាតផ្នែកខាងមុខតែសំណាងល្អមិនមានអ្នករបួស ​។

ក្រោយ​ហេតុ​ការណ៍ ម្ចាស់រថយន្តបើកឡើងជិះកង់បីឥណ្ឌាគេចខ្លួនបាត់ទុករថយន្តនៅកន្លែងកើតហេតុ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទាក់ទងជំនាញចុះមកស្ទូចយករថយន្តបង្កទៅការិយាល័យចរាចរផ្លូវគោកនៃស្នងការរាជធានីភ្នំពេញរង់ចាំឲ្យម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយនៅពេលក្រោយ ៕ ជ្រោយពេជ្រ


ចែករំលែក៖