ភ្នំពេញ៖ ជនសង្ស័យ 2ក្នុងចំណោម៣នាក់ត្រូវកម្លាំងនគរបាលខណ្ឌ៧មករាឃាត់ខ្លួនពាក់ព័ន្ធករណីឆក់ខ្សែក ជនជាតិបរទេស បានហើយរត់មិនរួចត្រូវបានប្រជាពលរដ្ឋចាប់វាយឡើងបែកមុខមាត់រួចប្រគល់អោយទៅកម្លាំងនគរបាលខណ្ឌ៧មករា ចំណែកជនសង្ស័យម្នាក់ទៀតរត់គេចខ្លួនបាត់សម្រោល។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង៤០នាទីរសៀល ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវកម្ពុជាក្រោម ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ទី១ ឈ្មោះ ជុន វីរ: ភេទ ប្រុស អាយុ ២០ ឆ្នាំ ខ្មែរ មុខរបរ រត់តុនៅភោជនីដ្ឋាន ណាំប៊ីហ្វាយ ទីលំនៅផ្ទះជួល៣៧អឺ២ ផ្លូវលេខ២១៧ ភូមិ ៩ សង្កាត់មនោរម្យ ខណ្ឌ៧មករា ។
ទី២ ឈ្មោះ សាយ វាសនា ភេទ ប្រុស អាយុ ២០ ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅផ្ទះមិនចាំលេខ ផ្លូវ១៥៤ សង្កាត់ផ្សារថ្មី២ ខណ្ឌ ដូនពេញ ។
ចំណែកជនសង្ស័យម្នាក់ទៀតរត់គេចខ្លួនបាត់មាន ឈ្មោះ នួន តារា ភេទ ប្រុស អាយុប្រហែល ២០ ឆ្នាំ ។
សម្ភារដកហូតបានរួមមាន៖ ម៉ូតូ០១ គ្រឿង ម៉ាក សេ១២៥ ពណ៌ ខ្មៅ ស៊េរី ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ 1HE-6510 លេខតួ+ម៉ាស៊ីន 9822152 និងទូរស័ព្ទ ស០១ គ្រឿង ម៉ាក អាយហ្វូន៧ផ្លើស ពណ៌ខ្មៅ លេខ 13957700876 ។
ជនរងគ្រោះឈ្មោះ លុង វ៉ាន់ណាម (LONG VAN NAM )ភេទ ប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិរៀតណាម កាន់លិខិឆ្លងដែនលេខ B7130320 មុខរបរ លក់ដូរ ទីលំនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ស្នាក់នៅបណ្តោះ អាសន្ន ផ្ទះសំណាក់ ប៉ាវឡុង សង្កាត់ អូរឡាំពិច ខណ្ឌចំការមន ។ សម្ភារបាត់បង់ ៖ ខ្សែកមាស ០១ ខ្សែ ទម្ងន់ ០១ តំឡឹង ។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ច បានប្រាប់ឲ្យដឹងថាមុនពេលកើតហេតុមាន ជនសង្ស័យ ៣នាក់ជិះម៉ូតូ២គ្រឿង១ ម៉ាកហុងដាc125 មួយគ្រឿងពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1HE-6510 និងម៉ូតូគ្រឿង១ ម៉ាកហុងដាPCX មួយគ្រឿងពណ៍ស មិនចាំពាក់ស្លាកលេខ ខណៈមកដល់ចំណុចកើតហេតុខាងលើស្រាប់តែលេចមុខជនសង្ស័យ២នាក់បានធ្វើសកម្មភាពឆក់ខ្សែកបាន សម្រេចហើយក៏បាននាំគ្នាឡើងជិះគេចខ្លួនស្រាប់តែត្រូវប្រជាពលរដ្ននៅ នៅក្បែរនោះ បានឃើញបានស្រែកថាចោរៗត្រូវបាន ប្រជាពលរដ្ឋឃើញហេតុការនេះបាននាំគ្នាពទ្វ័ចាប់បានម្នាក់ វាយបែកមុខមាត់រួចប្រគល់អោយទៅកម្លាំងនគរបាលខណ្ឌ៧មករា ចំណែកជនសង្ស័យ២នាក់និងម្នាក់ទៀតជិះម៉ូតូគេចខ្លួនបាត់ស្រមោលតែមង្ត។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលសង្កាត់មនោរម្យ បញ្ជូនខ្លួនទៅអធិការដ្នាននគរបាលខណ្ឌ៧មករា ដើម្បីចាក់ការតាមច្បាប់៕ ស រស្មី