ខេត្តរតនគិរី៖ ស្រ្តីវ័យចំណាស់ម្នាក់ ដឹកក្របីយកទៅចងឱ្យស៊ីស្មៅ មិនប្រយត្ន័ ក្របីវ័ធពីក្រោយចំគូទរងរបួសជាទម្ងន់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ។
ហេងុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៥និង១០នាទីល្ងាច ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ នៅចំណុចភូមិវ៉ាយ ឃុំកាចូន ស្រុកវ៉ើនសៃ ខេត្តរតនគិរី ។ ជនរងគ្រោះឈ្មោះ រាង កេង ចាល ភេទស្រី អាយុ៥០ឆ្នាំ ជនជាតិគ្រឹង មានទីលំនៅភូមិ ឃុំកើតហេតុ ។
មុនកើតហេតុជនរងគ្រោះដឹកក្របីរបស់ខ្លួនទៅចងឲ្យស៊ីស្មៅ គ្មានការប្រុងប្រយ័ត្ន ក៏ត្រូវក្របីនោះវ័ធ តែម្តងចំគូទបណ្តាលឲ្យហូរឈាមយ៉ាងច្រើនទៀតផង។
បន្ទាប់ពីកើតហេតុ ភ្លាមៗសាច់ញាតិបានបញ្ជូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត រហូតពេលនេះកំពុងសម្រាកព្យាបាលនៅឡើយ ៕ ជីវ័ន្ត