ព័ត៌មានទាន់ហេតុការណ៍៖

ពួនសម្ងំស៊ីរាប់សិបឆ្នាំ! ឥឡូវផ្ទុះរឿងករណីលក់ទិញផលចោរកម្ម

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ នគរបាលការិយាល័យជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ កម្លាំងអធិការដ្ឋាននគរបាលស្រុកកណ្ដៀង សហការចុះស្រាវជ្រាវករណីលក់ទិញផលចោរកម្ម ដ៏មហាសែនធំមួយ ដែលបញ្ហានេះគេអាចសង្ស័យកើតមានឡើងជាយូរយាឆ្នាំកន្លងមកហើយ។

ប្រតិបត្តិការកម្លាំងនគរបាលជំនាញ សហការស្រាវជ្រាវករណីចោរកម្មនេះ ធ្វើឡើងនៅវេលាម៉ោង៩ និង៣០នាទី ព្រឹកថ្ងៃអង្គារ ១៤កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ រហូតដល់វេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិសាស្រ្កឃុំស្យា និងឃុំកញ្ជរ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។

លោកវរសេនីយ៍ឯក ម៉ូ លីដា ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានឲ្យដឹងថា ការកិច្ចខំប្រឹងប្រែងស្រាវជ្រាវរបស់កម្លាំងសមត្ថកិច្ចនគរបាល រយៈពេលប៉ុន្មានម៉ោងកន្លងមកនេះបានលទ្ធផលទទួលបានល្អ ដោយក្នុងនោះកម្លាំងស្រាវជ្រាវរកឃើញអ្នកទទួលទិញផលចោរកម្ម (ម៉ូតូចំនួន ៥នាក់ និងវត្ថុតាងម៉ូតូចំនួន ៥គ្រឿងផងដែរ) ហើយអ្នកទទួលទិញផលចោរកម្មទាំងនេះទិញ ពីអ្នកលក់តែម្នាក់គត់ហើយក៏គ្នានឯកសារអ្វីទាំងអស់ ម៉ូតូសុទ្ធតែមានស្លាកលេខ ប៉ុន្តែមិនដឹងថា ស្លាកលេខទាំងនេះក្លែងក្លាយ ឬយ៉ាងណានោះឡើយ ។

លោក ស្នងការរងបន្តថា អ្នកទទួលទិញផលចោរក្ម(ម៉ូតូ)ទី១ ឈ្មោះ សឹុង សាម៉េត ភេទប្រុស អាយុ ៥១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់ភូមិក្បាលពាម ឃុំស្យា ស្រុកកណ្ដៀង បានទិញម៉ូតូម៉ាក គប់ ចង្គៀងជ្រុងក្នុងតំលៃ ១២,០០០០០០រៀល (មួយលានពីសែនរៀល) ទិញពីឈ្មោះ គឹម សុខណេង ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំនៅភូមិបឹងចក ឃុំស្យា ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។ ទី២ ឈ្មោះ នី សំណាង ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិកូនក្រាយ ឃុំកញ្ជរ ស្រុកកណ្ដៀង ទិញម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៦ ពណ៌ខ្មៅ ទិញក្នុងតំលៃ ៤៨,០០០០០រៀល(បួនលានប៉ែតសិបមឺុនរៀល) ទិញពីឈ្មោះ គឹម សុខណេង ដែរ។ ទី៣ ឈ្មោះ នេត លាង ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិកូនក្រាយ ឃុំកញ្ជរ ស្រុកកណ្ដៀង ទិញម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៣ ពណ៌ខ្មៅ ក្នុងតំលៃ ២៦,០០០០០រៀល(ពីលានហុកសិបមឺុនរៀល)ទិញពីឈ្មោះ គឹម សុខណេង ដដែល ទី៤ ឈ្មោះ អ៊ុំ សុីថៃ ភេទប្រុស អាយុ ៦៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិបឹងក្រាញ់ ឃុំកញ្ជរ ស្រុកកណ្ដៀង ទិញម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៥ ពណ៌ខ្មៅ ក្នុងតំលៃ ៣៥,៥០០០០រៀល(បីលានហាសិបប្រាំមឺុនរៀល) ទិញពីឈ្មោះ គឹម សុខណេង ទៀត និងទី៥ ឈ្មោះ ហ៊ាន ជូក ភេទប្រុស អាយុ ៦៣ឆ្នំា ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិក្បាលឈើពុក ឃុំស្យា ស្រុកកណ្ដៀង ទិញម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៣ ពណ៌ខ្មៅ ក្នុងតំលៃ ២៦,០០០០០រៀល(ពីលានហុកសិបមឺុនរៀល) ទិញពីឈ្មោះ គឹម សុខណេង ដដែលទៀត។

លោក បន្តទៀតថា ចំពោះករណីចោរកម្មខាងលើនេះ អ្នកទទួលទិញផលចោរមក្ម(ម៉ូតូ)ពីឈ្មោះ គឹម សុខណេង ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់ភូមិបឹងចក ឃុំស្យា ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ បានដាក់ពាក្យបណ្ដឹងប្តឹងពីឈ្មោះ គឹម សុខណេង ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំខាងលើ ករណីនេះសមត្ថកិច្ចកំពុងបន្តនីតិវិធីនៅឡើយ ហើយក៏ទទួលព័ត៌មានថា នៅមានម៉ូតូយ៉ាងតិចចំនួន ១០គ្រឿងទៀតដែលនៅជាប់ពាក់ព័ន្ធ និងកំពុងញាប់ដៃញាប់ជើងតាមប្រម៉ាញជនសង្ស័យឈ្មោះ គឹម សុខណេង ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុខាងលើ ខណៈទទួលព័ត៌មានបានរត់គេចខ្លួនបាត់ស្រមោលទៅនោះ។

ប្រភពដាច់ដោយឡែកពីមហាជនបានលើកឡើងស្រឌៀងៗគ្នា អំពីបញ្ហាលក់ទិញផលចោរកម្ម ដ៏មហាសែនធំសម្រាប់ខេត្តពោធិ៍សាតទើបបែកធ្លាយមួយនេះ សំណូមពរធ្វើការស្រាវជ្រាវ និងស៊ើបអង្កេតឲ្យបានម៉ត់ចត់ផង តើអាចជាប់ពាក់ព័ន្ធសមត្ថកិច្ចដែរទេ? ពីព្រោះគេជឿថារឿងនេះ ពុំមែនទើបតែកើតមាននោះឡើយ ហើយក៏អាចមានមនុស្សស្លាប់ដោយសារតែរឿងនេះផងក៏ថាបាន ពិសេសជាងនេះទៀតនោះកន្លងមកក៏មាននគរបាលក្រុងពោធិ៍សាត់ម្នាក់ ធ្លាប់ទទួលទិញផលចោរកម្ម(ម៉ូតូ) នៅស្រុកកណ្ដៀងមួយនេះផងដែរ៕ ប៉ឹម ពិន


ចែករំលែក៖