ភ្នំពេញ៖ ជនសង្ស័យចំនួន២នាក់ បានធ្វើសកម្មភាពឆ្កឹះសោក្លឹបយីហោ មីតណាយ លួចទ្រព្យសម្បត្តិកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ហើយត្រូវបានកម្លាំងប៉ុស្តិ៍ចោមចៅ១ សហការជាមួយកម្លាំងប៉ុស្តិ៍ចោមចៅទី២ ឃាត់ខ្លួននៅចំណុចភូមិថ្មគោល៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
លោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យបានឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ អ៊ូច សុខជា ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅ ខេត្តតាកែវ មុខរបររើសអេតចាយ ទី២-ឈ្មោះ ផន ភា ហៅអាក្រិន ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅ ខេត្តកំពង់ឆ្នាំង មុខរបររើសអេតចាយ និងមានរក្សាទុកក្រាមសថ្លាមួយកញ្ចប់តូច ។
សមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានថាមានជនសង្ស័យបានធ្វើសកម្មភាពឆ្កឹះសោក្លឹប មីតណាយដើម្បីលួចទ្រព្យសម្បត្តិហើយគេចខ្លួនបាត់ ទើបកម្លាំងនគរបាលចោមចៅទី១ សហការជាមួយនគរបាលចោមចៅទី២ ដោយមានការបញ្ជាផ្ទាល់ពីលោកវីះសេនីយ៍ឯក យឹមសារ៉ាន់ អធិការនគរបាលខណ្ឌឲ្យធ្វើការស្រាវជ្រាវតាមចាប់ទើបកម្លាំងស្រាវជ្រាវរហូតកំណត់មុខសញ្ញាបានចុះទៅបង្ក្រាបភ្លាមៗនិងឃាត់ខ្លូនបាន២នាក់តែម្តង ។
តាមចម្លើយសារភាពរបស់ជនសង្ស័យពេលធ្វើសកម្មភាពប្រើឧបករណ៍សម្រាប់ឆ្កឹះសោរ(ដែកឆ័ត្រ)ត្រូវបានជនសង្ស័យបោះចោល ។
បច្ចុប្បន្ន ជនសង្ស័យទាំង២ត្រូវបាន នគរបាលប៉ុស្តិ៍ចោមចៅ១នាំខ្លួនមកសួរនាំ និងកសាង សំណុំរឿងបញ្ជូនទៅកាន់ផ្នែកជំនាញ នៃអធិកាដ្ឋាននគរបាលខណ្ឌដើម្បីបន្តតីនិវិធី ៕ សុខាសែនជ័យ