ព័ត៌មានទាន់ហេតុការណ៍៖

អាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យ ពីរករណីផ្សេងគ្នា ដកហូតបានដាវ កាំបិត ពូថៅ ញញួរ បំពង់ទីប ថ្នាំញៀន និងប្រដាប់ជក់ថ្នាំញៀន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យ ត្រូវបានកម្លាំងអាវុធហត្ថ ក្រុងប៉ោយប៉ែត ឃាត់ខ្លួន នៅវេលាម៉ោង១និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ ខណៈកម្លាំង បានចុះល្បាតការពារសន្តិសុខ ក្នុងភូមិសាស្ត្រក្រុងទៅដល់ចំណុចម្ដុំផ្សាររ៉ាចាស់ ភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណី រក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ឈ្មោះ យឿន យ៉េង ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅមណ្ឌល៤ ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ , ឈ្មោះ អ៊ុន សំណាង ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅផ្សារហ៊ុយឡេង ភូមព្រៃព្រិច សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងឈ្មោះ រី រ៉ា ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ក្រោយពីឃាត់ខ្លួនហើយកម្លាំងកងរាជអាវុធហត្ថបានបានឆែកឆេរបន្ទប់មួយនៅចំណុចខាងលើរកឃើញវត្ថុតាងមួយចំនួនរួមមាន៖ ម្សៅក្រាម ពណ៌សចំនួន ០៥កូនថង់តូច, គ្រាប់ថ្នាំពណ៌ក្រហម ចំនួន ០១កូនថង់ ស្មើរនឹង១១គ្រាប់, កញ្ជារ ចំនួន ០១ថង់,០១ដប,​ បំពង់ដែកទីប ០១ដើម, ពូថៅ ០៣ដើម, ញញួរ ០២ដើម, កាំបិតតាំងតោ ០១ដើម, កាំបិតខ្វែវ ០១ដើម,​ ដាវសាំម៉ូរ៉ៃ ០៣ដើម និងកាំបិតឆ្នៃ ០១ដើម ។

បន្ទាប់មកនៅវេលាម៉ោង០១និង៥០នាទី ចំណុចម្ដុំផ្សាររ៉ាចាស់ ភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យ ០១នាក់ទៀត ពាក់ព័ន្ធករណី ប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ។ ជនសង្ស័យឈ្មោះ ពេញ តួ ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅ ភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ដកហូតវត្ថុតាង ថៅ ០១ដើម, កាំបិតតាំងតោ ០១ដើម និងសាំម៉ូរ៉ៃ ០១ដើម ។

ឧបករណ៍ប្រើប្រាស់គ្រឿងញៀន មួយចំនួនបន្ទាប់មកនៅវេលាម៉ោង១០ និង០០នាទី ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ ក្តោយមកក៍បន្តឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតដែលជាអ្នកកាន់កាប់បន្ទប់ ឈ្មោះជា សុខជាតិ ភេទប្រុស អាយុ៣៦ឆ្នាំ និងបានដកហូតវត្ថតាងប្រភេទក្រាមពណ៌ស ចំនួនមួយកូនថង់តូចករណីខាងលើនេះកម្លាំងអហក្រុងប៉ោយប៉ែតកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕


ចែករំលែក៖