ព័ត៌មានទាន់ហេតុការណ៍៖

ពូ មីង និងក្មួយ នាំគ្នាផឹកស៊ី ពេលស្រវឹងរៀងខ្លួ នទាស់សំដីគ្នា បង្កហិង្សាផ្អើលអ្នកភូមិ

ចែករំលែក៖

ភ្នំពេញៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបន្ទាប់ពីមីង ពូ និងក្មួយបីនាក់ បាននាំគ្នា ផឹកស៊ីជុំគ្នា លុះពេលដល់ស្រវឹងរៀងខ្លួន ក្មួយនិយាយដៀមដាម រហូតពូ មីងខឹងទាញដំបងមកវាយក្បាលបែកហូរឈាម ក្មួយទ្រាំលែងបាន ផ្ទុះហិង្សាវាយតបវិញ ផ្អើលដល់អ្នកជិតខាង កាលពីវេលាម៉ោង៧និង៥០នាទីយប់ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ នៅក្នុងភូមិរំដួល សង្កាត់ស្នោ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ស្ត្រីជាម្តាយមីងឈ្មោះ សឿង ចំរើន អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការរោងចក្រ រស់នៅភូមិស្នោខាងត្បូង សង្កាត់ស្នោ ខណ្ឌពោធិ៍សែនជ័យ និងអ្នករងរបួស២នាក់ទៀត នៅមិនស្គាល់អត្តសញ្ញាណ។

ចំណែកបុរសជាក្មួយឈ្មោះ យ៉ែម ច័ន្ទតារា ភេទប្រុស អាយុជាង៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជានគរបាលមិនស្គាល់អង្គភាព រស់នៅភូមិកើតហេតុខាងលើ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ នាក់ទាំងបីពូមីងនិងក្មួយបានផឹកស៊ីជាមួយគ្នាដោយ ផឹកស៊ីស្រាសនៅមុខផ្ទះលុះពេលស្រវឹងស្រឿងៗ ក្មួយប្រសារ បាននិយាយដៀមដាមមាក់ងាយទៅលើពូមីង បណ្ដាលឲ្យមីងពូខឹងក៏ទាញដំបងមកវាយចំក្បាល បណ្ដាលឱ្យបែកចេញឈាម ភ្លាមនោះ ក្មួយ ក៏បានយកពិលឆក់ និងទួវីសមកវាយតបតវិញ និងបានឆក់បណ្ដាលឱ្យម្ដាយមីង សន្លប់ស្ដូកស្ដឹង ពេលនោះអ៊ុប្រុសសាច់ថ្លៃចូលទៅប្រតាយប្រតប់ ត្រូវក្មួយដាល់ចំភ្នែកខាងឆ្វេង ហើមជាំខៀវ ភ្លាមៗនោះក៏មានក្មួយម្នាក់ បានដឹកអ្នករងបួសធ្ងន់ទាំង២នាក់ ទៅកាន់មន្ទីរពេទ្យផងដែរ ចំណែកអ៊ុំប្រុសហើមភ្នែកមិនបានទៅពេទ្យទេ ហើយហេតុការណ៍នេះ ក៏បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលនៅជិតខាង ក៏ដូចជាសមត្ថកិច្ច មូលដ្ឋានចុះមកអន្តរាគមន៍ ព្រមទាំងនគរបាលផ្នែកព្រហ្មទណ្ឌ ខណ្ឌពោធិ៍សែនជ័យ បានចុះទៅកន្លែងកើតហេតុ ដើម្បីសួរនាំ ហើយពេលសមត្ថកិច្ចទៅដល់ខាងក្មួយបានចូលដេកក្នុងផ្ទះ ពេលនោះសមត្ថកិច្ចបាននិយាយលួងលោមឲ្យចេញមក។ មួយសន្ទុះក្រោយមកបានចេញពីក្នុងផ្ទះមកខាងក្រៅ ក៏ឃើញមានបែកក្បាលស្នាមរបួសធ្ងន់ធ្ងរ រួចបានឲ្យទៅពេទ្យទាំងអស់គ្នា។

ក្រោយមកសមត្ថកិច្ចក៏នាំជនបង្កឡើងឡានដឹកទៅមន្ទីរពេទ្យ និងរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ សុខាសែនជ័យ


ចែករំលែក៖