ព័ត៌មានទាន់ហេតុការណ៍៖

តុលាការសម្រេចឃុំខ្លួន ជនបង្កបីនាក់ ពាក់ពន្ធ័ករណីប្រើអំពើហិង្សា វាយចបជីករបួសធ្ងន់បុរសម្នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន

ចែករំលែក៖

ខេត្តកណ្តាល៖ លោក គឹម ម៉េង ចៅក្រមសើុបសួរសាលាដំបូងខេត្តកណ្តាល នៅថ្ងៃទី៣១ តុលា ២០១៨ បានសម្រេចចេញដីកាឃុំខ្លួន ជនបង្កបីនាក់ ពាក់ពន្ធ័ករណីប្រើអំពើហិង្សាយកចបជីកវាយទៅលើបុរសម្នាក់បណ្តាលឲ្យរបួសធ្ងន់ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទ”ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស” ដែលប្រព្រឹត្តនៅភូមិអាចម៍កុក សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពី ថ្ងៃទី៣០ តុលា ២០១៨ វេលាម៉ោង១៩និង០០នាទី តាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ។

ជនត្រូវចោទមាន៣នាក់ ទី០១ឈ្មោះទូច ឆវន្ត័ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ:នេសាទ ទី០២ឈ្មោះហែល សារ៉ង ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ:នេសាទ ទី០៣ឈ្មោះនឿន ចាន់ណុល ភេទប្រុស អាយុ២៨ឆ្នាំ អ្នកទាំងបីមានទីលំនៅភូមិ អាចម៍កុក សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ធី ចុំ ភេទប្រុស អាយុ៣២ឆ្នាំ ទីលំនៅភូមិសង្កាត់កើតហេតុ,មុខរបរ:ទិញលក់ដី

វត្ថុតាងចាប់យក ចបជីកប្រវែង១២០សង់ទីម៉ែត្រចំនួន១។

លោកអធិការបានបញ្ជាក់ថា មុនពេលកើតហេតុជនរងគ្រោះបានទៅដាក់សាយ៉ឺននៅក្នុងបឹង ហើយក៏មានគេកាប់សាយ៉ឺនគាត់ ទើបគាត់ខឹងក៏បានជេបញ្ចោររកអ្នកកាប់សាយ៉ឺនគាត់។ លុះមកដល់វេលាកើតហេតុខាងលើ ជនរងគ្រោះបានជិះម៉ូតូមករកជីកអន្លង់ត្រីកាត់មុខផ្ទះជនល្មើសខាងលើកំពុងអង្គុយផឹក ក៏ទាក់ពាក្យសំដីគ្នា ហើយជនរងគ្រោះក៏បានយកចបជីកដេញវាយក្រុមជនល្មើស ទើបក្រុមជនល្មើសនាំគ្នាប្រតាយប្រតប់ដណ្តើមចបជីក បណ្តាលជនរងគ្រោះមុតចបជីកមានរបួសស្នាមត្រង់ក្បាលមួយកន្លែងហូរឈាមពេញខ្លួនតែម្តង ៕ ឆ ដា

 


ចែករំលែក៖