ព័ត៌មានទាន់ហេតុការណ៍៖

លោកយាយវ័យជាង៧០ម្នាក់របួសធ្ងន់ធ្ងរ ដេកស្តូកស្តឹងតាមចិញ្ចើមផ្លូវ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ ករណីភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីប្រជាពលរដ្ឋប្រទះឃើញលោកយាយម្នាក់របួសធ្ងន់ធ្ងរ ដោយដេកស្តូកស្តឹងតាមចិញ្ចើមផ្លូវជាតិលេខ៦ ភ្លាមនោះត្រូវបានលោកស្រី ប្រធានការិយាល័យកិច្ចការនារី ខណ្ឌជ្រោយចង្វារ ដឹកតាមម៉ូតូឡាំប្រឺតាទៅព្យាបាលនៅគ្លីនិកឯកជនផងដែរ ។

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅតាមចិញ្ចើមផ្លូវជាតិលេខ៦ ភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុ បានឲ្យដឹងថា លោកយាយខាងលើនេះត្រូវបានគេស្គាល់ថាឈ្មោះ ហៀក អាយុប្រមាណជាង៧០ឆ្នាំ ស្នាក់នៅវត្តត្រាំង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ហើយមុនពេលកើតហេតុ គេឃើញលោកយាយរូបនោះដេកស្តូកស្តឹងនៅចិញ្ចើមផ្លូវជាតិលេខ៦ តាំងពីម៉ោង៨ព្រឹកមកម្ល៉េះ ភ្លាមនោះពួកគាត់ក៏នាំគ្នាដើរទៅមើល ឃើញលោកយាយមានរបួសផងដែរ ហើយពួកគាត់មិនហ៊ានលើកលោកយាយនោះឡើងដែលក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះមកមើលជាក់ស្តែង ។

បន្ទាប់ពីសមត្ថកិច្ចមកដល់ ភ្លាមនោះមានប្រជាពលរដ្ឋជាច្រើនទៀតនាំគ្នាចោមរោម មើលធ្វើឲ្យលោកយាយដឹងខ្លួនឡើង ដោយក្រោកអង្គុយ និងដើរចេញពីកន្លែងដែលគាត់ដេក បានបន្តិចដោយទៅដេកក្បែរស្ថានីយប្រេងឥន្ធនៈវិញ ។

ក្រោយពីទទួលបានដំណឹងនេះលោកស្រីប្រធានការិយាល័យកិច្ចការនារីខណ្ឌជ្រោយចង្វាបានមកដល់កន្លែងកើតហេតុ ក៏ហៅម៉ូតូឡាំប្រឺតាដឹកលោកយាយដែលមានស្នាមរបួស និងឈាមមិនដឹងថាគាត់ប៉ះទង្គិច នឹងអ្វីឡើយ យកទៅគ្លីនិកឯកជនមួយនៅខណ្ឌជ្រោយចង្វាដើម្បីព្យាបាលបួសផងដែរ ៕ជ្រោយពេជ្រ


ចែករំលែក៖