ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ចងកស្លាប់ខ្លួននៅក្នុងផ្ទះ ដោយពុំដឹងមូលហេតុ

ចែករំលែក៖

ខេត្តកណ្ដាលៈ បុរសម្នាក់ពុំដឹងជាមានវិបត្តិអ្វីបានសម្រេចចិត្តចងកធ្វើអត្តឃាតសម្លាប់ខ្លួននៅក្នុងផ្ទះ បង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៨និង៥០នាទី ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

មន្ត្រីផ្នែកកោសល្យវិច័យក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហាយ ចាន់ណា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ។ ចំណែកវត្ថុយាងមានក្រមាក្រឡាការ៉ូ ពណ៍ខៀវលាយសចំនួន១ ប្រវែង ១,៥០ ម៉ែត្រ ។

ប្រភពដដែលបន្តថា តាមការបំភ្លឺរបស់ម្តាយជនរងគ្រោះបានឲ្យដឹងថា៖ កាលពីម្សិលមិញ នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោងប្រមាណ១៨ ជនរងគ្រោះបានចេញពីធើ្វការរោងចក្រ មកដល់ផ្ទះមានសភាពស្រវឹងស្រាជោគជាំ ហើយខណៈដែលស្រវឹង ជនរងគ្រោះតែងនិយាយលេងជាមួយបងប្អូន និងម្តាយ ធម្មតាដូចសពមួយដង ។ បន្ទាប់ពីនិយាយលេងជាមួយបងប្អូន និងឪពុកម្ដាយរួច ជនរងគ្រោះនិយាយថា ចេះតែរោយក និងវិលមុខ ព្រោះជនរងគ្រោះមានជំងឺលើសឈាម ។ លុះដល់ថ្ងៃកើតហេតុ មិនឃើញជនរងគ្រោះទៅធើ្វការដូចសព្វមួយដង ភ្លាមនោះម្ដាយជនរងគ្រោះស្រែកហៅ ប៉ុន្តែមិនឮសម្លេងឆ្លើយទេ ដោយមានការងឿងឆ្ងល់ក៏ច្រានទ្វារ ក៏ស្រាប់តែឃើញជនរងគ្រោះចងក និងក្រម៉ា ជាប់ឥដ្ឋខ្យល់លើបង្អួចស្លាប់បាត់ទៅហើយ ក៏ផ្អើលឆោឡោស្រែកហៅបងប្អូននិងប្រជាពលរដ្ឋជិតខាងនិងរាយការណ៍ជូនសមត្ថកិច្ចជំនាញចុះមកធ្វើការពិនិត្យ ។

បន្ទាប់ពីសមត្ថកិច្ចទទួលបានព័ត៌មានរួច ភ្លាមនោះក៏ចុះមកពិនិត្យកន្លែងកើតហេតុ ដោយមានការសហការជាមួយអាជ្ញាធរដែលពាក់ពន្ធ័ និងលោកគ្រូពេទ្យរួចសន្និដ្ឋានថា ៖ជនរងគ្រោះពិតជាស្លាប់ដោយសារចងកធ្វើអត្តឃាតសម្លាប់ខ្លួនប្រាកដមែន ។ ក្រោយពីពិនិត្យរួច សមត្ថកិច្ចបានប្រគល់សាកសពជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ស្អាងជ័យ


ចែករំលែក៖