ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនថៅកែ និងបញ្ឈប់អាជីវកម្មដីភ្នំលៀប ក្រោយរកឃើញថា ខុសច្បាប់ បង្កឲ្យមនុស្សស្លាប់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួនថៅកែធ្វើអាជីវកម្មដីភ្នំលៀបចាត់ការតាមផ្លូវច្បាប់ និងបានបញ្ចប់អាជីវកម្មដីភ្នំលៀបនៅខេត្តបន្ទាយមានជ័យទាំងស្រុង ក្រោយសមត្ថកិច្ចចម្រុះចុះត្រួតពិនិត្យនៅចណុចអាជីវកម្មដីភ្នំលៀប រកឃើញថា ការធ្វើអាជីវកម្មដី ភ្នំលៀបខុស ច្បាប់បង្កឲ្យ ធ្លាក់រថយន្ត ដឹកដី១ គ្រឿងបណ្តាលឲ្យតៃកុងរថយន្តម្នាក់ស្លាប់ ។

ការឃាត់ខ្លួនឈ្មួញ និងបិទអាជីវកម្មដីភ្នំលៀបិទបានធ្វើឡើងនៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅភូមិ ទ្រយោង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

ជុំវិញបញ្ហានេះ អភិបាលស្រុកព្រះនេត្រព្រះ លោក ឃូ ពៅ បានបង្ហាញឲ្យដឹងថា អាជីវកម្មដីភ្នំលៀបក្រុមហ៊ុនបានសុំច្បាប់ដល់អាជ្ញាធរខេត្តបន្ទាយមានជ័យរួចហើយ តាមរយៈមន្ទីរ រ៉ែ និងថាមពលខេត្តបានសម្រេចឲ្យក្រុមហ៊ុនដែលមានម្ចាស់ឈ្មោះ សឿម សំបូ ធ្វើអាជីវកម្មដីភ្នំលៀបលើផ្ទៃដីទំហំ៦,១៨២ម៉ែត្រការ៉េក្នុងប្រតិបត្តិការរក្សាចម្ងាយសុវត្ថិភាពយ៉ាងតិច២៥ម៉ែត្រពីមាត់ រណ្តៅចាស់ ដែល មានស្រាប់ និង៥ម៉ែត្រពីមាត់រណ្តៅជុំវិញ ។

ពាក់ព័ន្ធបញ្ហានេះ ប្រធានមន្ទីររ៉ែ និងថាមពលខេត្ត លោក សុត វឌ្ឍនា ប្រាប់ឲ្យដឹងថាគណៈកម្មការចម្រុះបានចុះត្រួតពិនិត្យ កន្លែងកើតហេតុ ក្រុមហ៊ុនអាជីវកម្មដីភ្នំលៀប ច្បាប់បានអនុញ្ញាត ឲ្យជីកកាយដីភ្នំបាតតក្រោម ដែលមានរណ្តៅចាស់ប៉ុណ្ណោះ ។ ប៉ុន្តែគណៈកម្មការចម្រុះត្រួតពិនិត្យ ឃើញថា ក្រុមហ៊ុនបានទៅជីកកកាយនៅលើភ្នំ ខុសគោលដៅច្បាប់បានអនុញ្ញាត ។

លោកប្រធានមន្ទីររ៉ែ និងថាមពលខេត្តប្រាប់ទៀតថា អាជីវកម្មដីភ្នំលៀប ត្រូវបានគណៈកម្មការចម្រុះ បញ្ឈប់អាជីវកម្មទាំងស្រុងហើយ នៅព្រឹមមិញ នោះ ។

ពាក់ព័ន្ធ និងឃាត់ខ្លួនម្ចាសក្រុមហ៊ុនថៅកែអាជីវកម្មដីភ្នំលៀប លោកឧត្តមសេនីយ៍ត្រី បោន ប៉ិន មេបញ្ជាការកងរាជអាវុធ ហត្ថខេត្តបន្ទាយ មានជ័យប្រាប់ឲ្យដឹងថាម្ចាស់ថៅកែធ្វអាជីវកម្មដីភ្នំលៀបនោះបានឃាត់ខ្លួន និងចាត់ការតាមផ្លូវច្បាប់អនុញ្ញាតព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តបន្ទាយមានជ័យ មាស ច័ន្ទពិសិដ្ឋ ។

លោកមេបញ្ជាការអាវុធហត្ថខេត្តប្រាប់ទៀតថា ក្រុមហ៊ុន អាជីវកម្ម ដីភ្នំលៀប ដែលបង្កឲ្យធ្លាក់រថយន្តបណ្តាលឲ្យមនុស្សស្លាប់ ក្រុមហ៊ុនធ្វើអា ជីវកម្មគ្មានច្បាប់ទម្លាប់ត្រឹមត្រូវនោះទេ ។ កន្លងមកសមត្ថកិច្ចអាវុធហត្ថមានតួនាទីបង្ការទប់ស្កាត់បង្រ្កាបបទល្មើសធនធានធម្មជាតិ បានទៅធ្វើការណែនាំអប់រំ ថៅកែក្រុមហ៊ុនធ្វើអាជីវកម្មដីភ្នំលៀប ម្តងរួចមកហើយ តែមិនរាងចាល បច្ចុប្បន្នត្រូវ ចាត់ការតាមផ្លូវច្បាប់ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅភ្នំលៀប ភូមិទ្រយោង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ មានហេតុ ការរថយន្តដឹកដី១គ្រឿងបើកឡើងលើភ្នំ ដើម្បីចូលដឹកដីពីអេស្កា ។

ក្រោយ មក រថយន្តដឹកដីនោះ បានរអិលធ្លាក់ពីចម្រាក់ភ្នំ បណ្តាលឲ្យធ្លាក់ រថយន្ត និងតឺតៃកុង រថយន្តម្នាក់បណ្តាលឲ្យស្លាប់ ៕ សំ វិច្ឆិកា


ចែករំលែក៖