ព័ត៌មានទាន់ហេតុការណ៍៖

លោកគឹម ប្រុស ប្រធានកាំកុងត្រូលខេត្ត បានដឹកនាំ កម្លាំងចុះត្រួតពិនិត្យចំណីអាហារ ក្នុងពេលតាំងពិព័រណ៌ផលិតផលថៃនាំចូល

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ លោកគឹម ប្រុស បានដឹកនាំកម្លាំងចុះត្រួតពិនិត្យ ចំណីអាហារ ខូចគុណភាព និងពិនិត្យទៅលើក្រែងមានសារធាតុគីមី ការពារខ្លាចប៉ះពាល់ដល់សុខភាពបងប្អូនប្រជាពលរដ្ឋ ក្នុងពេលដែលតាំពិព័រណ៌ផលិតផលថៃនាំចូល មកលក់នៅលើទីផ្សារខេត្តស្ទឹងត្រែង ដោយមានការអញ្ចើញចូលរួមលោកសាយ កុសល អភិបាល នៃគណៈអភិបាលក្រុង និងលោកអ៊ួន សុខា ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត ដែលអនុវត្តន៍ត្រួតពិនិត្យចាប់ពីម៉ោង៨.០០នាទីព្រឹក ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ។

អាជីវករម្នាក់ឈ្មោះ សកល សិលា ដែលមានយីហោបោះដុំ និងលក់រាយ បាននិយាយថា គាត់រីករាយ និងសហការជាមួយសមត្ថកិច្ចជំនាញ ព្រោះគាត់មានកំហុស ទិញចូលដោយមិនបានពិនិត្យឲ្យបានត្រឹមត្រូវ ក្នុងករណីនេះ ហើយគាត់ សន្យាថា លើកក្រោយៗ គាត់ នឹងពិនិត្យឲ្យបានច្បាស់លាស់ត្រឹមត្រូវ មុន នឹងទិញយកមកលក់បន្ត ជៀសវាងប៉ះពាល់ដល់អ្នកទិញយកទៅបរិភោគប៉ះពាល់ដល់សុខភាពពួកគាត់ ។

លោកគឹម ប្រុស ប្រធានកាំកុងត្រូលខេត្តបានឲ្យដឹងថា ក្នុងការចុះត្រួតពិនិត្យនេះធ្វើឡើងមានការ អញ្ចើញចូលរួមពីអាជ្វាធរក្រុងស្ទឹងត្រែង និងលោកប្រធានមន្ទីរពាណិជ្ជកម្មខេត្ត ដើម្បីត្រួតពិនិត្យទៅលើនំ ចំណីអាហារផ្សេងៗ ដែលខូចគុណភាព និងមានសារជាតិគីមី (ហៅកាត់ថាបូរាក់) កម្រិតខ្ពស់នៅលើត្រីងៀតបបែល និងត្រីងៀតផ្អែមប្រៃ ចំនួន៤០គីឡូគ្រាម ដែលបងប្អូនយើងនិយមយកមកអាំងក្លែមស្រានោះ ។

ប្រហិតសាច់ និងហកដក ចំនួន១០គីឡូគ្រាម ហួសឌឺឡេ ផុតថ្ងៃបរិច្ឆេទ ពីអាជីវករផ្សារសាមគ្គី ក្រុងស្ទឹងត្រែង ដែលជាកន្លែងបោះដុំ ។

នំធុង៥ធុង និងនំក្មេងញាំមួយចំនួនទៀត ពីអាជីវករថៃ ដាក់លក់ក្នុងស្តង់ថៃ ផុតកំណត់កាលបរិច្ឆេទ នាំចូលមកលក់ អាចធ្វើឲ្យប៉ះពាល់ដល់សុខភាពបងប្អូនប្រជាពលរដ្ឋយើង ជាពិសេសក្មេងៗតូចៗងាយរងគ្រោះបំផុត ។

លោកបន្តទៀតថាៈ ក្រោយពីការពិនិត្យឃើញថាមាននំចំណីហួសថ្ងៃខែកំណត់ និងត្រីងៀតបបែលដែលមានជាតិបូរាក់ និងសាច់ប្រហិតខូចគុណភាពនោះ លោករឹបអូសយកមកដុតកម្ទេចចោល លើកលែងនំចំណីក្មេងញាំនោះលោកយកមករក្សាទុក នៅមន្ទីរពាណិជ្ជកម្មខេត្ត ទុកបង្ហាញដល់កូនសិស្សឲ្យយល់ដឹង ថាអ្វីជានំខូចគុណភាព កុំឲ្យពួកគាត់ទិញញាំទៀត ។

នំទាំងនោះប្រមូល និងដកហូតច្រើនលោក និងធ្វើពិធីដុតកម្ទេចចោលតែម្តង ។

ក្នុងនោះផងដែរ លោកសាយ កុសល អភិបាលក្រុងបានមានប្រសាសន៍ និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ រួមនឹងអាជីវករលក់ដូរទាំងអស់មេត្តា កុំទិញទំនិញដែលមានសារជាតិគីមី និងខូចគុណភាពមកលក់បន្តទៀត វាអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកទិញយកទៅបរិភោគ ហើយសូមឲ្យបងប្អូនមុន និងទិញយកទៅបរភោគសូមពិនិត្យ ទៅលើថ្ងៃខែឆ្នាំ នៅលើសំបកកញ្ចប់ សំបកកេះ ឬកុម្មង់ ជៀសវាងប៉ះលើរបស់ខូចគុណភាព ។

លោកបញ្ចាក់ទៀតថាៈជាពិសេសអាជីវកទិញលក់ត្រូវពិនិត្យឲ្យបានត្រឹមត្រូវ ជៀសវាងខាតថវិការពេលដែល ក្រុមការងារជំនាញត្រួតពិនិត្យរកឃើញថា មានសារជាតិគីមីនោះ ហើយវាប្រឈម និងបទល្មើសព្រហ្មទណ្ឌទៀតផង ព្រោះវាធ្វើឲ្យប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋរាប់ពាន់លានអ្នក ពេលពួកគាត់ទិញយកទៅបរិភោគនោះ ។

គួរំលឹកថា ក្នុងការចុះត្រួតពិនិត្យនេះគេសង្គេតឃើញថា នៅមិនទាន់បានទូរលំទូរលាយនៅឡើយ ព្រោះមានដូចជាសាច់ក្រក ត្រីងៀត ប្រហុក ផ្អក និងចំណីអាហារជាច្រើនទៀត នៅមិនត្រូវបានពិនិត្យ និងពិសោធ៍ នៅឡើយនោះទេ ហើយរបស់ទាំងនោះដែលគេសង្ស័យថា សុទតែជាមានសារជាតិគីមីទាំងអស់ ព្រោះគេសង្គេតឃើញសត្វរ៉ុយ ដែលសត្វចូលចិត្តរោមតែវាមិនហៀនមកក្បែ ។

សមត្ថកិច្ចជំនាញគួរតែពិត្យទាំងអស់ដើម្បីជៀសវាង ដល់សុខភាពប្រជាពលរដ្ឋយើង ហើយម្យ៉ាងទៀតអាជីវករខ្លះដឹងថាខ្លួនលក់របស់ខូចគុណភាព និងមានសារធាតុគីមី ដឹងថាសមត្ថកិច្ចកាំកុងត្រូលចុះពិនិត្យនោះបានវិចខ្ចប់លាក់មុនអស់មួយចំនួនមុនពេលសមត្ថកិច្ចទៅដល់ ហាក់បីដូចជាដឹងមុន ជាពិសេសអាជីករលក់ចំណីអាហា នាំចូលពីប្រទេសថៃយកមកលក់ក្នុងស្តង់ ក្នុងឱកាសតាំងពិព័រណ៌លក់ផលិតផលថៃនោះតែម្តង ។

ដែលមានរយះពេល៦ថ្ងៃនេះគឺចាប់ថ្ងៃទី៣ដល់ថ្ងៃទី៩ ខែវិច្ឆិការ ឆ្នាំ២០១៨នេះ ហើយដែលគេសង្ស័យថាជារបស់បាតឃ្លាំងលក់មិនអស់នៅប្រទេសថៃ ទើបនាំចេញមកលក់ឲ្យប្រជាពលរដ្ឋខ្មែរយើង ប្រើប្រាស់ និងបរិភោគ ភាគច្រើនសុទតែជារបស់ខូចគុណភាព ហួសកាលបរិច្ឆេត និងមានសារធាតុគីមីមកជាមួយផង ជាពិសេសដូចជាបង្គារ៍ មឹក ប្រហិត ដែលគេរក្សាសម្រស់ទុកបានយូមិនខូច មិនក្លិន ៕ មាស សុផាត


ចែករំលែក៖