ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញផ្តល់រង្វាន់លើកទឹកចិត្តដល់កូនក្មួយសិស្សានុសិស្សនិទ្ទេស (A)

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍១កើត ខែកត្តិក ឆ្នាំចសំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ ២០១៨នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាល និងផ្ដល់រង្វាន់លើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្សដែលបានប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ដែលទទួលបាននិទ្ទេស(A)ចំនួន៤០៨នាក់។ ពិធីនេះគឺធ្វើនៅវិមានសន្តិភាព រាជធានីភ្នំពេញ។

សូមបញ្ជាក់ផងដែរថា សម័យប្រឡងកាលពីថ្ងៃទី ២០ ខែសីហា ឆ្នាំ២០១៨ កន្លងទៅនេះ មានសិស្សប្រឡងជាប់ ៧៦,០៣៤នាក់ ស្មើនឹង ៦៧.០៧%។ ក្នុងនោះបេក្ខជនជាប់និទ្ទេស (A) មានចំនួន ៤០៨នាក់ និទ្ទេស (B) ចំនួន ២,២២២នាក់ និទ្ទេស (C) ចំនួន ៦,០៤១នាក់ និទ្ទេស (D) ចំនួន ១៥,១៨០នាក់ ព្រមទាំងនិទ្ទេស (E) ចំនួន ៥,២១៨៣នាក់។

ដើម្បីលើកទឹកចិត្តដល់ក្មួយៗដែលខិតខំរៀនសូត្រហើយប្រឡងជាប់បាននិទ្ទេសខ្ពស់ (A) សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីតែងតែផ្តល់កិត្តិយសអញ្ជើញជួបសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្តដល់ក្មួយមកពីទូទាំងប្រទេស។ ក្នុងនោះក៏មានវត្តមាន លោកនាយកសាលា ឪពុកម្តាយ និងអាណាព្យាបាលសិស្ស បានចូលរួមជារៀងរាល់ឆ្នាំ ៕


ចែករំលែក៖