ខេត្តពោធិ៍សាត់៖ បុរសម្នាក់សម្រេចចិត្តចងកធ្វើអត្តឃាតលើផ្ទះក្នុងបន្ទប់យ៉ាងអាណោចអាធម័ នៅពេលសមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធចុះធ្វើកោសល្យវិច័យ រកឃើញអាវុធវែងខ្លីចំនួន ៣ដើម។
ហេតុការណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង៩ និង១៥នាទី ព្រឹក ថ្ងៃអាទិត្យ ៤កើត ខែកក្ដិក ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុចលើផ្ទះក្នុងបន្ទប់ជនរងគ្រោះ ស្ថិតក្នុងភូមិស្ពានថ្ម សង្កាត់ព្រៃញី ក្រុង.ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីកម្លាំងចម្រុះចុះធ្វើកោសល្យវិច្ច័យបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ស្រុី វិសាល ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ (អីវ៉ាន់ចាប់ហួយ) បច្ចុប្បន្ន រស់នៅភូមិ.សង្កាត់កើតហេតុខាងលើ។
សមត្ថកិច្ចពុំបានរកឃើញស្លាកស្នាមអ្វីគួរឲ្យសង្ស័យករណីឃាតកម្មនោះឡើយ ជនរងគ្រោះពិតជាចងកសម្លាប់ខ្លួនប្រាកដមែន ហើយសមត្ថកិច្ចបានរកឃើញអាវុធវែងខ្លីចំនួន ៣ដើមផងដែរ មានដូចអាវុធប្រភេទខ្យល់វែងចំនួន ២ដើម បាញ់គ្រាប់សំណរ និង ១ដើមទៀត អាវុធប្រភេទខ្លី ជ័រ បាញ់គ្រាប់កង់ ។ ករណីជនរងគ្រោះធ្វើអត្តឃាតនេះ បណ្ដាលមកពីមានវិបត្តិផ្លូវចិត្ត តែគេមិនដឹងថា វិបត្តិក្នុងរឿងអ្វីនោះទេ ។
សាកសពត្រូវបានសមត្ថកិច្ចប្រគល់សាកសពជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ប៉ឹម ពិន