ខេត្តឧត្តរមានជ័យ៖ ប្រធានសហគមន៍ព្រៃឈើមួយដែលមានទីតាំងក្នុងភូមិសាមគ្គី ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កាលពីពេកថ្មីៗនេះ រងការចោទពីប្រជាពលរដ្ឋថា បានពុះដីព្រៃជាចម្រៀកៗលក់ទៅឲ្យប្រជាពលរដ្ឋសាងសង់លំនៅឋាន ។
ក្រុមអ្នកភូមិបានលើកឡើងថា លោកស្រី មូល ណេន ប្រធានព្រៃសហគមន៍សាមគ្គី បានកាត់ច្រៀកដីព្រៃសហគមន៍ដែលមានទំហំ១០៧៩ហិកតា លក់ជាបណ្ដើរៗទៅឲ្យអ្នកមកពីក្រៅ និងអ្នកស្រុក សាងសង់លំនៅឋាន ដោយពុំបានពិភាក្សា ជាមួយសមាជិកក្នុងសហគមន៍ឡើយ ។
ទាក់ទងបញ្ហានេះលោកស្រី មូល ណេន បានឲ្យដឹងថា ព្រៃសហគមន៍សាមគ្គីគឺមានផ្ទៃដីទំហំ១០៧៩ហិកតា វាបានស្ថិតនៅគង់វង្សនៅឡើយទេ ។ គឺមិនបាត់បង់ដូចពាក្យដែលប្រជាពលរដ្ឋចោទប្រកាន់នោះឡើយ ។
យ៉ាងណាក៏ដោយពាក់ព័ន្ធករណីនេះ លោក ស៊ូ ណាត មេឃុំត្រពាំងប្រីយ៍ បានឲ្យដឹងថា ដីព្រៃដែលសេសសល់ស្ថិតនៅជុំវិញដែនព្រៃសហគមន៍សាមគ្គីជាច្រើនហិកតា ជាផ្ទៃដីរបស់រដ្ឋដោយពុំទាន់បានអភិវឌ្ឍន៍នៅឡើយទេ ។ ខណៈនេះ លោកស្រី មូល ណេន បានយកទៅឲ្យសមាជិក ដែលមានតួនាទីការពារព្រៃសហគមន៍អស់មួយចំនួន , តែលោកក្នុងនាមអាជ្ញាធរពុំអាចនិយាយបានទេ ៕ ប៉ែន នួន