ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រា បើករថយន្ដបុកក្បាលនាគ ពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរងការខូចខាត ដាច់កាឡេកង់ពីមុខយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាបើករថយន្ដមួយគ្រឿងម៉ាកតាកូម៉ា បុកក្បាលនាគពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរងការខូចខាត ផ្នែកខាងមុខយ៉ាងដំណំ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បង្កាការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ និង៣០នាទីយប់ នៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅជិតស្ពានអាកាសក្បាលថ្នល់ តាមបណ្ដោយផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្ដមួយគ្រឿងម៉ាកកាតូម៉ា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2S-1410 បានធ្វើដំណើរ ទិសដៅពីជើងមកត្បូង ពេលមកដល់ចំណុចកើតហេតុ ក៏បានរេចង្កូតមកបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់ក្បាលនាគពុះចែកទ្រូងផ្លូវចំនួនមួយកង់ ចំណែកឯរថយន្ដដាច់កាឡេកង់ខាងឆ្វេង នៃរថយន្តរងការខូចខាតទៅមុខលែងរួច រីឯម្ចាស់រថយន្ដរងរបួសស្រាល ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយក រថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕ សុខាសែនជ័យ


ចែករំលែក៖