ព័ត៌មានទាន់ហេតុការណ៍៖

មួយថ្ងៃ គ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នា របួសធ្ងន់ ស្រាល៣នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក្នុងរយះពេលមួយថ្ងៃ មានករណី២កន្លែងផ្សេងគ្នា បណ្ដាលឲ្យមនុស្ស៣នាក់រ ងរបួសធ្ងន់ ស្រាល ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ នឹងម៉ូតូ និងដួលខ្លួនឯង នៅក្រុងស្វាយរៀង និងស្រុកស្វាយជ្រំ ។

យោងតាមសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានឲ្យដឹងថា ករណីទីមួយ បានកើតឡើងកាលពីថ្ងៃទី១២ ខែ វិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ៩:៣៥ នាទីយប់ លើផ្លូវជាតិលេខ ០១ ចន្លោះគីឡូម៉ែតលេខ ១២៨/១២៩ ស្ថិតក្នុងភូមិថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្ត ស្វាយរៀង ដោយករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូដួលខ្លួនឯង បណ្ដាលឲ្យរងរបួសធ្ងន់មានឈ្មោះ ហែម សីហា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិប្រសូត្រ ឃុំ កណ្ដៀងរាយ ស្រុក ស្វាយទាប ខេត្តស្វាយរៀង ដោយជិះម៉ូតូម៉ាក្ស ហុងដាសេ ១២៥ ពណ៌ ខ្មៅ ពាក់ផ្លាកលេខ ស្វាយរៀង ១G ២៨៨៩ ខូចខាតយ៉ាងដំណំ ។

អ្នករបួសត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តយកទៅមន្ទីរពេទ្យខេត្តស្វាយរៀង ។ សមត្ថកិច្ចបានបញ្ជាក់ថាមូលហេតុ: ដោយសារ អ្នកបើកបរម៉ូតូប្រើប្រាស់ល្បឿនលឿន ។

ករណីទី២ នៅព្រឹក ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ១០:០០នាទីព្រឹក នៅត្រង់ចំណុចភូមិព្រៃញ៉យ ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង លើផ្លូវជាតិលេខ ១ មានករណីគ្រោះថ្នាក់ចរាចរណ៍មូយកើតឡើងរវាងម៉ូតូ នឹងម៉ូតូ ទិសដៅស្របទិសគ្នាពីកើតទៅលិចដោយមាន ម៉ូតូម៉ាកហុងដាពណ៌ខ្មៅសេរី២០១៣ពាក់ស្លាកលេខស្វាយរៀង ១H.១៩១៦ បើកបរដោយឈ្មោះ រស់ ចាន់សេរីវុធ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ សិស្សរបួសស្រាលរស់នៅភូមិសំរោង ឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងបត់អត់ប្រើភ្លើងស៊ីញូ ហើយបត់មិនងាក់មើលក្រោយបុកជាមួយម៉ូតូម៉ាកហុងដា ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៨ ឡើងតែម២០១០ពាក់ ស្លាកលេខ បាត់ដំបង ១C.១២៦២ បើកបរដោយឈ្មោះឡេន សុផាន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកសិករបួសស្រាល រស់នៅភូមិត្រពាំងត្រសក់ ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង បណ្ដាលឲ្យរងរបួសធ្ងន់ ។

មូលហេតុ: ដោយសារតែអ្នកបើកបរម៉ូតូហុងដា ពណ៌ខ្មៅ ស៊េរី ២០១៣ ពាក់ស្កាកលេខ ស្វាយរៀង ១H.១៩១៦ បត់ក្នុងស្ថានភាពគ្រោះថ្នាក់ ៕ យឹម សុថាន


ចែករំលែក៖