ខេត្តពោធិ៍សាត់៖ បុរសវ័យចំណាស់ម្នាក់ បានស្លាប់ដោយសារតែលង់ទឹកនៅគ្រារអិលជើងពេលទៅដកព្រលិត បង្កភ្ញាក់ផ្អើលវេលាម៉ោង៩ និង៣០នាទី ព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចស្រះទឹកចម្ងាយពីផ្ទះប្រមាណ ៥ម៉ែត្រ ស្ថិតក្នុងភូមិទួលគូ ឃុំកោះជុំ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។
ជនរងគ្រោះ ឈ្មោះ សាយ ហ៊ន ភេទប្រុស អាយុ ៥៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំនៅភូមិ.ឃុំកើតហេតុខាងលើ ។
មន្រ្តីជំនាញ និងអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន បានចុះពិនិត្យធ្វើកោសល្យវិច័យ ហើយបានបញ្ជាក់ថា មូលហេតុបណ្ដាលឲ្យជនរងគ្រោះស្លាប់នេះ គឺនៅគ្រាដែលគាត់ដកព្រលិតក៏រអិលជើងធ្លាក់ចូលស្រះទឹកក្នុងជ្រៅរហូតដល់ ៤ម៉ែត្រ ដោយគ្មានអ្នកដឹង ។ សាកសពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ ប៉ឹម ពិន