ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រាស្រឿងៗ បើកបរម៉ូតូរេចង្អុតបុកម៉ូតូមួយគ្រឿងទៀត បណ្ដាលឲ្យរងរបួសធ្ងន់ទាំងសងខាង

ចែករំលែក៖

ខេត្តប៉ៃលិន៖ បុរស៣នាក់ បានរងរបួសធ្ងន់ បែកក្បាល និងបាក់ជើង ខណៈពេលដែលបុរសម្នាក់បាន បើកបរម៉ូតូឌុបបុរសម្នាក់ទៀតពីក្រោយ ក្នុងសភាពស្រវឹងស្រឿងៗ តាមបណ្ដោយផ្លូវលំមួយខ្សែ ស្រាបតែរេចង្កូតទៅខាងស្ដាំដៃ ក៏ទៅបុកម៉ូតូបុរសម្នាក់កំពុងតែធ្វើដំណើរ បណ្ដាលឲ្យរងរបួសធ្ងន់ទាំងសងខាង ក្រោយមកត្រូវបានសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ស្រុកសាលាក្រៅ បានចុះវាសវែង រួចមកត្រូវបាន រថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែក ខេត្តប៉ៃលិន ដឹកយកទៅព្យាបាលតែម្ដង ។

ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ២៣ និង៣០នាទី ថ្ងៃពុធ ០៧កើត ខែកក្ដិត ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង រវាងម៉ូតូ និងម៉ូតូ នៅចំណុចភូមិថ្នល់កែង ឃុំអូរអណ្ដូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បណ្ដាលឲ្យបុរសបីនាក់រងរបួសស្រាលធ្ងន់ ។

សមត្ថកិច្ចបានឲ្យដឹងថា : ជនរងគ្រោះទាំង៣នាក់ មានទី ១/ឈ្មោះ វឹុង រ័ត្ន ភេទប្រុស អាយុ ២៤ ឆ្នាំមុខរបរវើចំការជាជនបង្ក បើកបរម៉ូតូម៉ាក Honda Dream C125 ពណ៏ខ្មៅ សេរី២០១៥ ពាក់ស្លាកលេខ បាត់ដំបង ១s-៦៧៧៨ រងរបួសជើងខាងស្ដាំ ទី២/អ្នករួមដំណើមានឈ្មោះ ធី សេត ភេទប្រុស អាយុ ២០ ឆ្នាំ រងរបួសបែកក្បាល និងជើង អ្នកទាំងពីរមានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ ។ ទី ៣ជាជនរងគ្រោះ/ឈ្មោះ សៅ គីម ភេទប្រុស អាយុ ២២ ឆ្នាំ មានទីលំនៅភូមិវាល ឃុំសាលាក្រៅ បើកបរម៉ូតូម៉ាក Honda Dream C125 ពណ៌ខ្មៅ សេរី ឆ្នាំ២០០៣ ពាក់ស្លាកលេខ ភព១ រ៨៧០៩ រងរបួស បាក់ជើងខាងឆ្វេង ។

តាមប្រភពព័ត៌មាននៅជិតកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់ឈ្មោះវ៉ីង រ័ត្ឋ បានបើកបរម៉ូតូមួយគ្រឿងឌុបគ្នា ក្នុងទិសដៅពីលិចទៅកើតក្នុងសភាពស្រវឹងស្រឿងៗ ស្រាប់តែរេចង្កូតទៅបុកម៉ូតូបុរសម្នាក់ ដែលឈ្មោះ សៅ គីម កំពុងបើកបរពីកើតទៅលិចបុកពេញទំហឹង បណ្ដាលឲ្យដួលបែកក្បាល និងបាក់ជើងនៅ និងកន្លែងកើតហេតុ ។

ប្រភពបានបន្តថា ៖ ក្រោយពីកើតហេតុត្រូវបានសមត្ថកិច្ចនគរបាលផ្នែកចរាចរណ៍ស្រុកសាលក្រៅបានមកចុះវាស់វែងរួច សមត្ថកិច្ច ក៏បានផ្ដល់ព័ត៍មានទៅមន្ទីរពេទ្យបង្អែក ខេត្តប៉ៃលិនដើម្បីឲ្យរថយន្តសង្គ្រោះដឹកជនរងគ្រោះ ទៅព្យាបាល ។

បច្ចុប្បន្នម៉ូតូទាំងពីរគ្រឿងត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីរង់ចាំធ្វើការដោះ ស្រាយរីឯជនរងគ្រោះត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តប៉ៃលិន ៕ ស សារេត


ចែករំលែក៖