ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោហ៊ុន សែន ថ្លែងសារប្រាប់ជនរួមជាតិ​អំពីការប្រជុំអាស៊ាន

ចែករំលែក៖

សិង្ហបុរី៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅលើបណ្តាញសង្គមហ្វេសប៊ុក បានថ្លែងសារប្រាប់ជនរួមជាតិអំពីការប្រជុំអាស៊ាន​លើកទី៣៣ នៅប្រទេសសិង្ហបុរី ដែលមានអត្ថន័យដូចខាងក្រោម ៖

«ការប្រជុំអាស៊ានលើកទី៣៣ និងការប្រជុំពាក់ព័ន្ធមានរហូតដល់ ១៦នៃអង្គប្រជុំ ដែលប្រមុខរដ្ឋ និង ប្រមុខរដ្ឋាភិបាលអាស៊ានទាំង ១០ដៃគូអាសុីបូពា៍ទាំង៨ បូកបន្ថែម ដោយនាយករដ្ឋមន្ត្រីកាណាដា ប្រធានាធិបតីយ សុីលី នាយកIMFត្រូវរួមសាមគ្គី និងសហការគ្នា ដើម្បីជោគជ័យនៃការប្រជុំដ៏មាន សារៈសំខាន់នេះ ។

ពេលនេះការ ប្រជុំអាសុីបូពា៍កំពុងបន្តហើយចប់ ការប្រជុំនេះ និងដល់កម្មវិធីបិទ ដែលជាការផ្ទេរដំណែងប្រធាន អាស៊ានពីសាំងកាពួ ទៅព្រះរាជាណាចក្រថៃ សម្រាប់ឆ្នាំ២០១៩ ។ ខ្ញុំ និងគណៈប្រតិភូនឹងវឹលត្រឡប់ ទៅមាតុប្រទេសវិញនៅថ្ងៃស្អែក។

ជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ»៕


ចែករំលែក៖