ខេត្តសៀមរាប ៖ មេល្បែងស៊ីសង ឆ្នោតកន្ទុយលេខដ៏ធំម្នាក់កំពុងតែបើកល្បែងស៊ីសងកន្ទុយលេខ ជារៀងរាល់ថ្ងៃនៅផ្សារខ្នា ក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ពុំទាន់មានសមត្ថកិច្ចចុះបង្រ្កាបនៅឡើយ ។
ប្រជាពលរដ្ឋថា ល្បែងនេះជាចំណូលផលប្រយោជន៍ របស់សមត្ថកិច្ចមួយចំនួនដែលយកតួនាទីរបស់់ឃុបឃឹតគ្នា បង្កើតល្បែងស៊ីសងនេះឡើង បង្កអសន្ដិសុខដល់ភូមិឃុំ មានសុវត្ថិភាពទាំង៩ចំណុចរបស់រាជរដ្នាភិបាល ។ ពលរដ្នបន្ដថា សមត្ថកិច្ចមិនបង្ក្រាបនោះទេ ទើបបានជាមេឆ្នោតនេះ បើកលេងជាចំហរដោយសេរី រាល់ថ្ងៃ បានត្រឹមយកកញ្ចប់រួច អេះក្បាល់រួចដើរចេញតែប៉ុណ្ណោះ ។ មេឆ្នោតខាងលើ ត្រូវបានគេស្គាល់ ឈ្មោះ ម៉ាស (ហៅ យាយ ម៉ាស ) ។
ប្រជាពលរដ្ឋបានបន្តទៀតថា ពួកគាត់មកផ្សារម្ដងណា ឃើញតែមេ ឆ្នោត នឹង អ្នកញៀនល្បែង ផ្តុំគ្នាពពាក់ពពួន កត់លេខឆ្នោត ចាក់យ៉ាងកកកុញពេញផ្សារ ដូចជាមិនខ្លាចញញើតច្បាប់សោះឡើយ ។ ដោយឡែកអាជ្ញាធរ វិញ ក៏ ស្ងាត់ដូចចោរលួចសេះ ចាប់ពីមូលដ្ឋានភូមិ ឃុំ សង្កាត់ ក្រុង រហូតដល់ថ្នាក់លើ ជាពិសេស លោក ឃឹម ប៊ុន សុង អភិបាលខេត្តសៀមរាប និង លោក ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប អត់បានទប់ស្កាត់ឬចុះបង្រ្កាបឡើយ សម្ងំស្ងាត់ឈឹង មិនមានវិធានការដាក់បទបញ្ជា ដើម្បីបង្រ្កាបនោះទេ ហើយថែមទាំងទុកឲ្យកើតឡើង គ្រប់ទីកន្លែង ។
ផ្ទុយទៅវិញ សម្រាប់ផ្សារខ្នាមួយនេះបែរជាអាជ្ញាធរមិនបានហាមឃាត់ឬ ក៏ទប់ស្កាត់នោះទេថែមទាំង បើកឲ្យលេងល្បែងឆ្នោតដោយចំហរ អត់មានបញ្ហា បងប្អូនប្រជាពលរដ្ធបានសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ច ពាក់ពន្ធ័នៅក្នុងខេត្ត មេត្តាជួយចាត់វិធានការយ៉ាងណា ឲ្យខាងតែបាន នូវល្បែងកត់កន្ទុយលេខដ៏ធំមួយនេះ ព្រោះថា បើយមិនង្រ្កាបទេ ថ្ងៃក្រោយបងប្អូនប្រជាពលរដ្ធ នឹងមានការព្រួយបារម្ភយ៉ាងខ្លាំង ដោយសាតែមានអ្នកចាញ់កន្ទុយលេខច្រើនពេក នឹងកើតមានចោរលួច ចោរប្លន់ដោយប្រការណាមួយជាក់ជាមិនខាន ៕ ប៊ុនរិទ្ធី