ព័ត៌មានទាន់ហេតុការណ៍៖

តូចចិត្តប្រពន្ធស្ដីបន្ទោសរឿងចាញ់ល្បែងកាស៊ីណូរត់ទៅចង.ក តែមិនទាន់ស្លាប់

ចែករំលែក៖

ខេត្តប៉ៃលិន៖ បុរសម្នាក់បានចង.កធ្វើអត្តឃាតតែមិនបានសម្រេច ត្រូវបានអ្នកភូមិនិងប្រពន្ធជួយទាន់ ខណ:ដែលបុរសរូបនេះតូចចិត្ត នឹងប្រពន្ធស្ដីបន្ទោស រឿងយកលុយដើរស៊ីផឹក លេងល្បែងចាញ់អស់ប្រាក់ជាច្រើន។

ហេតុការណ៍ខាងលើនេះកើតឡើងនៅ វេលាម៉ោង១៣:១០នាទី ថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចអូរកម្មករស្ថិតក្នុងភូមិ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

លោក អនុសេនីយ៍ឯក រី តារា អធិការស្ដីទីស្រុកសាលាក្រៅបានប្រាប់ថា ÷ ជនរងគ្រោះមានឈ្មោះ សាម ចន្ថា ភេទ ប្រុស អាយុ ៣៧ ឆ្នាំ មុខរបរ ជាងម៉ៅការសំណង់ រស់នៅភូមិឃុំកើតហេតុខាងលើ។

លោកបន្តថា: បន្ទាប់ពីបានពិនិត្យស្លាកស្នាមឃើញថា បុរសនេះ ពិតជាចង.ក និងក្រណាត់អង្រឹងនៅលើមែកធ្នង់ប្រាកដមែន មិនមែនជាអំពើឃាតកម្មទេ។

ក្រោយពីកើតហេតុ ជនរងគ្រោះត្រូវបាន យកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន,តែដោយសភាពធ្ងន់ធ្ងរក្រុមគ្រួសារបានបញ្ជូនទៅមន្ទីរពេទ្យខេត្តបាត់ដំបងដើម្បីសង្គ្រោះបន្ត ៕ ស សារ៉េត


ចែករំលែក៖