ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបន្ទាប់ពីរថយន្តមួយគ្រឿង បានឆ្លងអាគុយធ្វើឲ្យផ្ទុះឆេះកាលពីវេលារម៉ោង១២ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០១៨ នៅចំណុចយានដ្ឋានជួសជុលរថយន្ត OLYMPIC TRANSPORT Co,LTD ស្ថិតនៅ ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិជ័យ រាជធានីភ្នំពេញ ។
ម្ចាស់ការ៉ាស ឈ្មោះ ហេង គិមសាង ភេទប្រុស អាយុប្រហែល៤៥ឆ្នាំ ។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្តមួយគ្រឿងហ្វត១២កៅអី (ប្រភេទរថយន្តទេសចរណ៍) បានឆ្លងអាគុយហើយបានផ្ទុះឡើង បង្កឲ្យឆាបឆេះយ៉ាងសន្ធោសន្ធៅភ្លាមនោះរាយការណ៍ទៅសមត្ថកិច្ចភ្លាមៗ។
សមត្ថកិច្ចបានបន្តថា ក្នុងករណីខាងលើនេះប្រើរថយន្តពន្លត់អគ្គិភ័អស់មួយគ្រឿងមកពីស្នងការនគរបាលរាជធានីភ្នំពេញហើយក៏បានរលត់ទាំងស្រុង ៕ សុខាសែនជ័យ