ព័ត៌មានទាន់ហេតុការណ៍៖

របួសធ្ងន់ និងស្រាល៤នាក់ ក្នុងហេតុការណ៍គ្រោះចរាចរណ៍ រថយន្តបុករថយន្ត

ចែករំលែក៖

ខេត្តកំពង់ធំ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនឹងរថយន្ត ដោយទិសដៅផ្ទុយគ្នាកាលពីវេលាម៉ោង21និង22នាទី ថ្ងៃទី22 ខែវិច្ចិកា ឆ្នាំ2018 នៅលើផ្លូវ ជាតិលេខ៦ ចំណុចភូមិធម្មនាថ ឃុំតាំងក្រសាំងស្រុកសន្ទុក ខេត្តកំពង់ធំ ។

រថយន្ត ម៉ាកហីយ៉ាន់ ដាយ ពណ៌ខៀវ ស្លាកលេខភ្នំពេញ 3B9451បើកបរពីជើងទៅត្បូង ដោយមិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួនបានបើកទៅបុករថយន្តម៉ាកកាម៉ារី ពណ៌ខៀវ ស្លាកលេខ ភ្នំពេញ 2I 0182 បើកបរ ដោយ ឈ្មោះកា រី ភេទប្រុស អាយុ 34 ឆ្នាំ រងរបួស្រាល នៅភូមិខ្វែក ឃុំកំពង់ថ្មស្រុកសន្ទុក និង អ្នករួមដំណើរចំនួន4នាក់ 1-ឈ្មោះ កែ ដែន ភេទប្រុស អាយុ 40 ឆ្នាំ រងរបួសធ្ងន់ 2-ឈ្មោះហ៊ី សេងហ័ន ភេទប្រុស អាយុ34ឆ្នាំ រងរបួសធ្ងន់ 3-ឈ្មោះសេន ណាន ភេទប្រុស អាយុ 33ឆ្នាំ រងរបួស ស្រាល 4-ឈ្មោះជួត ម៉ៃ ភេទប្រុស អាយុ 42 ឆ្នាំ រងរបួសស្រាល អ្នកទាំង4នាក់រស់នៅ ភូមិខ្វែង ឃុំកំពង់ថ្ម ស្រុកសន្ទុក ។

ក្នុងករណីនេះ កម្លាំងនគរបាលយើង ជួយអន្តរាគមន៍ បានជួបព្រូឡាន ហ៊ីយ៉ាន់ដាយ ឈ្មោះទិត សុខា ភេទប្រុស អាយុ 34ឆ្នាំ សួរនាំ ។

ចំណែករងគ្រោះត្រូវបានកម្លាំងនគរបាល និងក្រុមគ្រួសារយក ទៅព្យាបាល នៅមន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក ៕ ប៊ុនរិទ្ធី


ចែករំលែក៖