ខេត្តកំពង់ធំ៖ ក្រុមស្ទាវ2ក្រុម ទំនាស់សំដី រហូតកើតជាអំពើហិង្សាដោយចេតនា មានអាវុធដោយជនសង្ស័យ មិនស្គាល់អត្តសញ្ញាណ នៅវេលាម៉ោង២១និង៣០នាទី ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០១៨ នៅចំណុចភូមិស្តុកស្តម ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ ។
ជនរងគ្រោះ១.ឈ្មោះ លី ដារ៉ា ភេទស្រី អាយុ១៧ឆ្នាំ របួសដាច់ឆ្អឹងកដៃខាងឆ្វេង ២.ឈ្មោះយ៉េន អ៊ក ភេទប្រុស អាយុ ២០ឆ្នាំ របួសស្មាខាងស្តាំ អ្នកទាំងពីរ នៅភូមិ ស្តុកស្តម ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ ។
មូលហេតុ ភាគីទី១ ជិះម៉ូតូ៣គ្រឿង មនុស្សប្រុស ៦នាក់ មានទំនាស់ពាក្យសំដីជាមួយ ភាគីទី២ មនុស្សប្រុស៥នាក់ ឈរក្បែរចិញ្ចើមថ្នល់ ។
ក្រោយកើតហេតុ សមត្ថកិច្ចបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ និង រកឃើញ វត្ថុតាង ក្បាំងម៉ូតូពណ៌ ខ្មៅ លាយក្រហម តែម Yamaha និងដំបងឈើមូល ។ បច្ចុប្បន្ន កំពុងស្រាវជ្រាវរកមុខសញ្ញា ៕ ប៊ុនរិទ្ធី