ព័ត៌មានទាន់ហេតុការណ៍៖

មជ្ឈមណ្ឌលនាឡិកាស៊ី្វស រៀបចំខួបគម្រប់១០០ឆ្នាំរបស់នាឡិកាដៃMIDO នៅកម្ពុជាកក្រើកផ្សារអ៊ីអន

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីអបអរគម្រប់ខួប១០០ឆ្នាំនៃការបង្កើតនាឡិកាដៃម៉ាកសញ្ញា ដ៏ល្បីល្បាញជាសាកល គឺនាឡិកាដៃ MIDO មជ្ឈមណ្ឌលនាឡិកាស៊ី្វស បានរៀបចំកម្មវិធីដ៏អស្ចារ្យមួយឡើងនៅផ្សារទំនើបអ៊ីអនម៉លសែនសុខ ។ កម្មវិធីនេះ ត្រូវបានធ្វើឡើងកាលពីល្ងាច ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រោមវត្តមានតំណាងក្រុមហ៊ុនមកពីប្រទេសស្វីស តំណាងក្រុមហ៊ុនចែកចាយ អតិថិជន និងភ្ញៀវជាតិ និងអន្តរជាតិជាច្រើនចូលរួម ។

កម្មវិធីនេះ បានធ្វើឲ្យមានភាពទាក់ទាញខ្លាំងតាមរយៈការដាក់តាំងបង្ហាញនាឡិកាដៃ MIDO ប្រណីត ដែលរចនាយ៉ាងស្រស់ស្អាត ទាក់ទាញគួរជាទីចាប់អារម្មណ៍ បូករួមទាំងការដាក់តាំងបង្ហាញនាឡិកាដៃ MIDO ៣ម៉ូ ដែល ដែលបង្ហាញពីការវិវត្តន៍ទាំង៣សម័យកាលគឺម៉ូ ដែល1918 ម៉ូ ដែល2018 និងម៉ូ ដែល2118 ដែលផ្អែកលើគោលដៅគឺ «អតីតកាល បច្ចុប្បន្នកាល និងអនាគត» ។ ក្រៅពីនេះ ក៏មានព្រឹត្តិការណ៍បង្ហាញម៉ូតនាឡិកា MIDO ដោយតារាបង្ហាញម៉ូតប្រុស ស្រី ល្បីឈ្មោះ ជាតិ និងអន្តរជាតិ កម្មវិធីបង្ហាញក្បាច់រាំ និងច្រៀងដោយតារាចម្រៀង Original Song ដ៏ល្បីជាច្រើនចូលរួមផងដែរ ។

នាឡិកាដៃម៉ាក MIDO គឺមានដើមកំណើតពីទីក្រុង LE LOCLEគឺនៅចំកណ្តាលភ្នំJURA ប្រទេសស្វីស ។ លោក Georges Schaeren បានបង្កើតMIDOឡើងនៅថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ១៩១៨គឺក្នុងថ្ងៃតែមួយនៃទិវាសន្តិភាពជាតិ ។ ចាប់តាំងពីថ្ងៃបង្កើតមក MIDOបានសម្លឹងឆ្ពោះទៅអនាគតជាមួយនឹងភាពជឿជាក់ ដែលជាគំនិតផ្តួចផ្តើមដ៏មហិមារបស់អ្នកផលិត ។ នៅឆ្នាំ២០១៨នេះ ស្លាកសញ្ញានេះ បានប្រារព្វខួប១០០ឆ្នាំរបស់ខ្លួនដោយដើរតាមគន្លងរបស់លោក Georges Schaeren ។ ចាប់តាំងពីកំណើតដំបូងរបស់ MIDO បានរក្សានូវកិត្តិសព្ទ សោភណ្ឌភាព និងមុខងារសម្បូរបែប ។ ស្លាកសញ្ញានេះបានធ្វើឲ្យវាមានឈ្មោះល្បីរន្ទឺតាមរយៈម៉ូតដំណាង ដែលមានការរចនាល្អឥតខ្ចោះ ។ ផ្ទៃម៉ោងលោតពេញកញ្ចក់នាឡិកា បច្ចេកវិទ្យាខ្ពស់ ម៉ាស៊ីនស្វ័យប្រវត្តិ រួមជាមួយវត្ថុធាតុដើមមានគុណភាពខ្ពស់ធ្វើឲ្យ MIDO ក្លាយជាម៉ូតដ៏ពេញនិយម ដែលប្លែកពីគេ និងមានតែមួយគត់ ។

បន្ថែមពីនេះទៀតដោយសារតែភាពប្រណីត និងការរចនា ដែលមិនដូចនឹងនាឡិកាដទៃបានធ្វើឲ្យMIDOក្លាយជានាឡិកា ដែលមានភាពល្អឥតគណនា ហើយលើសពីភាពប្រណីត និងស្រស់ស្អាត នាឡិកា MIDO ក៏បានបង្ហាញពីភាពថ្លៃថ្នូរ តាមរយៈភាពជាប់ធនរបស់វាផងដែរ ។ នៅឆ្នាំថ្មីនៃការគម្រប់ខួបនេះផងដែរ ក៏មានការបង្ហាញនាឡិកាគម្រប់ខួបថ្មីមួយទៀតដើម្បីរំលឹកដល់តម្លៃដ៏ខ្ពង់ខ្ពស់ នៃផ្នែកមួយនៃខ្សែស្រឡាយ MIDO គម្រប់ខួប១០០ឆ្នាំ គឺការរចនាម៉ូតគ្មានទីបញ្ចប់ វត្ថុធាតុដើមគុណភាពខ្ពស់ និងរួមបញ្ចូលនូវបច្ចេកវិទ្យាដ៏ទំនើបផងដែរ ។

គួរបញ្ជាក់ដែរថា អស់រយៈកាលមួយទសវត្សមកនេះ MIDO បានជាប់ក្នុងស្តង់ដាសាកល ក្នុងវិស័យផលិតនាឡិកាអូតូម៉ាទិចរបស់ SWISS ។ នាឡិកាMIDO ត្រូវបានចែកចាយដល់តំណាងលក់ប្រមាណ២៧០០កន្លែង និង៧០ប្រទេស ។ ស្លាកសញ្ញានេះគឺជាផ្នែកមួយនៃក្រុមហ៊ុន Swatch Group ដ៏ធំ ដែលឈានមុខគេផ្នែកឧស្សាហកម្មនាឡិកាស៊ី្វសដ៏ល្បីល្បាញនៅក្នុងពិភពលោក៕ សុភា


ចែករំលែក៖