ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តFUSOព្រលះម៉ូតូសេ១២៥ពីក្រោយ ស្លាប់ម្នាក់ នៅកន្លែងកើតហេតុ

ចែករំលែក៖

ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្ត និង ម៉ូតូបណ្តាលឲ្យបុរសម្នាក់ស្លាប់នៅកន្លែងកើតហេតុយ៉ាអាណោចអាធ័ម ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង២០ និង៤៥នាទី ត្រង់ចំណុចមុខផ្លូវចូលផ្សារព្រែកព្នៅ លើផ្លូវជាតិលេខ៥ ភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ។

តាមប្រភពពីអ្នកដែលបានឃើញហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់វ័យប្រហែលជា៣០ឆ្នាំ បានបើករថយន្តមួយគ្រឿង ម៉ាក FUSO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-806 ធ្វើដំណើរលើផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើង បើកបរដោយឈ្មោះ ប៊ុនឡូត ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិត្រឡាច ឃុំត្រឡាច ស្រុកទ្រាំង ខេត្តតាកែវ ។

សាក្សីដដែលបានបន្តថា លុះបើកមកដល់ចំណុចកើតហេតុ ស្រាប់តែបុកពីក្រោយ ម៉ូតូមួយគ្រឿងម៉ាក HONDAMOVE ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FE-7523 ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ( ទិសដៅស្របគ្នា ) ពីក្រោយពេញទំហឹង បើកបរដោយឈ្មោះលឹម អ៊ឹម ភេទស្រី អាយុ៥៨ឆ្នាំ ជនជាតិខ្មែរស្នាក់នៅភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (ស្លាប់នឹងកន្លែងកើតហេតុ )តែម្តង ។

ក្រោយពេលកើតហេតុ បានមួយសន្ទុះកម្លាំងសមត្ថកិច្វប៉ុស្តិ៍រដ្ឋបាលព្រែកព្នៅ បានចេញមកធ្វើអន្តរាគមន៍ជួយសម្រួលចរាចរណ៍ និងឃាត់ខ្លួនអ្នកបើកបររថយន្តយកមកប៉ុស្តិ៍ផងដែរ ។

តាមសមត្ថកិច្ចបានបញ្ជាក់ប្រាប់ថា ក្នុងហរតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្តាលមកពីខាងភាគីម៉ូតូបត់ឆ្លងផ្លូវដោយខ្វះការប្រុងប្រយ័ត្ន ទើបបណ្តាលឲ្យភាគីរថយន្តមកពីក្រោយជាន់ហ្វ្រាំងមិនទាន់ ហើយម៉្យាងវិញទៀតដោយខាងរថយន្តបើកបរលឿន មិនគោរពច្បាប់ចរាចរណ៍ផងនោះ ទើបបង្កឲ្យមានគ្រោះថ្នាក់កើតឡើងបែបនេះកើតឡើងបាន ។

សមត្ថកិច្ចបន្តថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឲ្យមានការខូចខាតម៉ូតូបន្តិចបន្តួច និងរថយន្តបន្តិចបន្តួចតែប៉ុណ្ណោះ ហើយ និងបណ្តាលឲ្យស្លាប់អ្នកបើកបរម៉ូតូម្នាក់ ។

ក្រោយកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ព្រែកព្នៅបានទំនាក់ទំនងទៅនគរបាលចរាចរណ៍រាជធានីភ្នំពេញ មកវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករង់ចាំការដោះស្រាយនៅពេលក្រោយ ។

ចំណែកសាកសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសានានៅស្រុកកំណើត ៕ធឿន

 


ចែករំលែក៖